ឃាត់ខ្លួនយុវជនម្នាក់ករណីរំលោភសេពសន្ថវះមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះនៅស្រុកស្អាង

កណ្ដាល៖ យុវជនសង្ស័យម្នាក់ ត្រូវបាននគរបាលស្រុកស្អាងឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពរំលោភសេពសន្ថវះមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១៩និង៣០នាទី នៅចំណុចៈចំការស្វាយស្ថិតក្នុងភូមិ បារ៉ែនក្រោម ឃុំ ស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។      មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទ ស-ន អាយុ១២ឆ្នាំ ជនជាតិខ្មែរ  មុខរបរ​សិស្សមានទីលំនៅភូមិ ពោធិតាប៉ាង​ ឃុំ ស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តល។ ជនសង្ស័យឈ្មោះចន្ធី​ សុវណ្ណារិទ្ធ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរៈ មិនពិតប្រាកដ មានទីលំនៅភូមិ ពោធិតាប៉ាង ឃុំ​ស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។មានសារធាតុញៀនវិជ្ជមាន(+)។      ប្រភពដដែលបន្តថា នៅថ្ងៃទី១១ ខែវិច្ឆិកា  ឆ្នាំ ២០២៥ វេលាម៉ោង២០និង០០នាទី ជនរងគ្រោះបានជិះកង់មកពីលោតពោងលោតវិញដេីម្បីត្រឡប់មកផ្ទះតែម្នាក់ឯងស្រាប់តែពេលនោះជនសង្ស័យបានចាប់កង់ជនរងគ្រោះផ្តួល រួចហេីយជនសង្ស័យបានវ៉ៃជនរងគ្រោះមួយដៃចំដេីមទ្រូង ...