បើតាមការចេញផ្សាយរបស់សារព័ត៌មាន Wall Street Journal នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ និងបន្តចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០២៥ សេចក្ដីរាយការណ៍នេះ ផ្អែកលើបទសម្ភាសន៍របស់ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងប្រាប់កាសែតអាមេរិក Wall Street Journal ថាប្រសិនបើថៃ និងកម្ពុជា ធ្វើសង្រ្គាមនឹងគ្នា នោះលោកមិនត្រឹមតែបញ្ឈប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានប៉ុណ្ណោះទេ ហើយលោកនឹងដំឡើងពន្ធគយលើប្រទេសទាំងពីរថែមទៀតផង។ លោកបញ្ជាក់ថា៖«គ្មាននរណាផ្សេងអាចធ្វើបានដូចខ្ញុំទេ»។ អ្នកនាំពាក្យសេតវិមានម្នាក់បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សង្ឃឹមថា គ្រប់ភាគីទាំងអស់នឹងគោរពអនុវត្តតាមការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះបទឈប់បាញ់ ជាមួយការព្រមានថាលោកនឹងរកមុខអ្នកទទួលខុសត្រូវ ប្រសិនបើចាំបាច់ដើម្បីបញ្ឈប់ការកាប់សម្លាប់គ្នា និងធានាឱ្យបាននូវសន្តិភាពយូរអង្វែង។ សូមជំរាបថា លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រសប្ដាហ៍មុនបានប្រកាសថា រូបលោកបានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ហើយបានអះអាងថាមេដឹកនាំទាំង២ បានយល់ព្រមបញ្ឈប់ការប្រយុទ្ធគ្នា។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា ...