ខេត្តកណ្តាល ÷ មន្ត្រីនៅក្បាលស្រុកស្អាងបានឱ្យដឹងនៅថ្ងៃទី ១៥ខែធ្នូ ឆ្នាំ២០២៥នេះថា ឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀន រហូតជនសង្ស័យ ជាកូនប្រុសហ៊ានគម្រាមសម្លាប់ឪពុកនិងលោកមេភូមិ ថែមទាំងដេញកាប់សមត្ថកិច្ច តែត្រូវសមត្ថកិច្ចប្រើសិទ្ធស្វ័យការពារទើបអាចឃាត់ខ្លួនបាន។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១៨និង ៣០នាទីថ្ងៃទី១៣ខែធ្នូឆ្នាំ ២០២៥ នៅចំណុចផ្ទះជនរងគ្រោះស្ថឹតក្នុងភូមិបឹងខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។ លោកវរសេនីយ៏ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាងបានប្រាប់ឱ្យដឹងថា ជនរងគ្រោះ(ជាឪពុកបង្កើត) មានឈ្មោះ សន ឈុនហ៊ា អាយុ៧៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅក្នុងភូមិឃុំកើតហេតុ ។ ចំនែកជនសង្ស័យ (ជាកូនប្រុសបង្កើត) មានឈ្មោះ សន សុីដេត អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិឃុំជាមួយជនរងគ្រោះជាឪពុក ។ វត្ថុតាងចាប់យក ÷ កាំបិតផ្គាក់ចំនួន០១ដេីមផ្លែដែកដងធ្វើអំពីឫស្សី,កាំបិតប័ុងតោច្នៃដាក់ដងវែង០១ដើម, កាំបិត ចុងស្រួចច្នៃដាក់ដងវែងចំនួន ០១ដើម ,និងផ្លែស្ន ច្នៃដាក់ដងវែងចំនួន០១ ដើម ។ លោកអធិការបញ្ជាក់បន្ថែមថា ...