ភ្នំពេញ៖ នៅយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបង្ហោះថា ៖ អាទិភាពចម្បងនៅពេលនេះគឺការបញ្ឈប់ការប្រយុទ្ធគ្នា និងការពារជនស៊ីវិល។ យើងសង្ឃឹមថាភាគីទាំងពីរនឹងអនុវត្តការអត់ធ្មត់អតិបរមា ដោយពិចារណាលើការការពារសន្តិភាព និងស្ថិរភាពនៃតំបន់ព្រំដែន និងផលប្រយោជន៍របស់ប្រជាជន ចាត់វិធានការទាំងអស់ដែលអំណោយផលដល់ការសម្រេចបាននូវបទឈប់បាញ់ និងបន្ធូរបន្ថយភាពតានតឹងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ប្រទេសចិនកំពុង និងនឹងបន្តធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីលើកកម្ពស់ការចរចាដើម្បីសន្តិភាព និងដើរតួនាទីស្ថាបនាតាមវិធីផ្ទាល់ខ្លួនរបស់យើង ដើម្បីនាំមកនូវបទឈប់បាញ់រវាងកម្ពុជា និងថៃ និងស្តារសន្តិភាពឡើងវិញ។ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានលើកបែបនេះបន្ទាប់ពី អ្នកនាំពាក្យក្រសួងការបទេសចិន លោក Guo Jiakun បានលើកថា ៖ ប្រទេសចិនសង្ឃឹមថា កម្ពុជា និងថៃ នឹងអនុវត្តការអត់ធ្មត់ជាអតិបរមា ហើយចាត់វិធានការទាំងអស់ ដែលនាំទៅដល់ការបញ្ឈប់ការប្រយុទ្ធគ្នា និងបន្ថយភាពតានតឹងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបទេសចិន បានបន្ថែមថា ចិននឹងបន្ត ដោយមើលលើឆន្ទៈរបស់ភាគីទាំងពីរ ក្នុងការធ្វើការឱ្យអស់ពីសមត្ថភាព ...