លោក ហ្វីលីប៉ូ ហ្ក្រង់ឌី (Filippo Grandi) ឧត្តមស្នងការអង្គការសហប្រជាជាតិដើម្បីជនភៀសខ្លួនHCR បានបរិហារនៅថ្ងៃចន្ទទី ១៥ធ្នូនេះ ការកាត់បន្ថយជំនួយមនុស្សធម៌ នៅឆ្នាំនេះ ថា ជាទង្វើគ្មានទំនួលខុសត្រូវ។ ជនភៀសខ្លួនរងទុក្ខវេទនា ខ្វះជំនួយហើយ ត្រូវបានគេធ្វើអាជីវកម្មកេងចំណេញនិងយកមកធ្វើឧបករណ៍នយោបាយទៀត។