កីឡាករ Eli Junior Kroupi របស់ក្លឹប Bournemouth បានស៊ុតបញ្ចូលទីចុងក្រោយដើម្បីសង្គ្រោះមួយពិន្ទុសម្រាប់ក្រុមរបស់គាត់ក្នុងលទ្ធផលស្មើ 4-4 ជាមួយម្ចាស់ផ្ទះ Manchester United កាលពីថ្ងៃចន្ទ ដោយបានបង្ហាញពីភាពរំភើបរីករាយក្នុងក្របខណ្ឌ អង់គ្លេស Premier League ដែលបានវាយលុកគ្នាយ៉ាងខ្លាំងពីដើមដល់ចប់។ ក្រុមរបស់លោកRuben Amorim បានបាត់ឱកាសក្នុងការឡើងមកតាមជាមួយនឹងក្រុម Chelsea ដែលឈរនៅលេខរៀងទីបួន ហើយជំនួសមកវិញនៅលេខប្រាំមួយដែលមាន 26 ពិន្ទុ។ Bournemouth ឈរលេខ13 មាន21ពិន្ទុ។ United ត្រៀមខ្លួនទទួលជ័យជម្នះបន្ទាប់ពី Bruno Fernandes ស៊ុតទាត់បាល់ហ្វ្រីឃីកដ៏គួរឱ្យភ្ញាក់ផ្អើល ហើយ Matheus Cunha បានស៊ុតបាល់បញ្ចូលទីពីរនាទីដាច់ពីគ្នាក្នុងតង់ទីពីរដើម្បីធ្វើឱ្យពួកគេនាំមុខ 4-3 ។ប៉ុន្តែកីឡាករបម្រុង Kroupi វ័យ 19 ឆ្នាំរបស់ Bournemouth បានបំបិទមាត់អ្នកគាំទ្ររបស់ United ត្រឹមតែ 5 នាទីក្រោយមកដោយស៊ុតបញ្ចូលទីតាមស្មើវិញ។ ភាគីនីមួយៗមានការស៊ុតបាល់ចំនួន 9 គ្រាប់លើគោលដៅនៅក្នុងការប្រកួតដូចសង្គ្រាមដ៏ក្តៅ ជាមួយនឹងសកម្មភាពវាយបកគ្នាពីដើមដល់ចប់។ ខណៈដែលសំឡេងកញ្ចែចុងក្រោយបានបន្លឺឡើងបន្ទាប់ពី 100 ...