ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានលើកថា ៖ «ជនណាដែលបំផ្លាញសម្បត្តិបេតិកភណ្ឌ ដែលចាត់ទុកដូចជាស្នាដៃរបស់អាទិទេព នឹងទទួលរងការចុះនរក ៣២ជាន់រហូតដល់ពេលអស់ព្រះចន្ទ និងព្រះអាទិត្យ។ យើងសង្ឃឹមថាបណ្ដាសារទាំងនោះនឹងធ្លាក់ទៅលើជនណាដែលបានបាញ់បំផ្លាញនូវប្រាសាទដែលជាបេតិកភណ្ឌរបស់ជាតិយើង »។ «នេះជាមេរៀនប្រវត្តិសាស្ត្រដែលយើងនឹងចារ្យតកូនតចៅ»។ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថ្លែងក្នុងព្រឹត្តិការណ៍រាត្រីចងចាំលើកទី៦ និងការប្រមូលមូលនិធិវប្បធម៌ គាំទ្រដល់វីរកងទ័ព និងជនភៀសសឹកដោយសារការឈ្លានពានរបស់យោធាថៃ នៅសាលាមធ្យមវិចិត្រសិល្បៈ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ។ សូមបញ្ជាក់ថា ៖ ក្នុងសន្និសីទសារព័ត៌មានបញ្ចប់កិច្ចប្រជុំពេញអង្គលើកទី៣២ នៃគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក នារសៀលថ្ងៃទី១២ ខែធ្នូ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានពន្យល់ថា ជាអង្គការឯករាជ្យដែលធ្វើការលើផ្នែកបេតិកភណ្ឌ និងមានសមាជិក ច្រើនប្រទេស យូណេស្កូមាននីតិវិធីច្បាស់លាស់សម្រាប់ធ្វើកិច្ចការងារនានា រួមទាំងការបំផ្លាញបេតិកភណ្ឌ របស់ទាហានថៃមកលើប្រាសាទបុរាណខ្មែរផងដែរ។ លោកស្រីរដ្ឋមន្រ្តីបញ្ជាក់ថា ពេលមាន ហេតុការណ៍ភ្លាមៗ កម្ពុជាបានដាក់លិខិតទៅកាន់យូណេស្កូ បន្ទាប់មកស្ថាប័ននេះ ចេញលិខិតអំពាវនាវ ឱ្យបញ្ឈប់សកម្មភាពជាបន្ទាន់។ ...