អ្នកនាំពាក្យរដ្ឋាភិបាលប្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងធ្លាក់ក្នុងអន្ទាក់សត្រូវ

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ បានប្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងធ្លាក់ក្នុងអន្ទាក់សត្រូវ លើសពីសង្គ្រាមប្រដាប់អាវុធក្នុងការឈ្លានពានទឹកដីកម្ពុជាហើយនោះ ថៃក៏កំពុងប្រើប្រាស់សង្រ្គាមចិត្តសាស្ត្រនៅលើបណ្តាញសង្គម ដើម្បីបំបាក់ស្មារតី បំបាក់ទឹកចិត្តកងទ័ព ប្រជាពលរដ្ឋកម្ពុជា ហើយមានចរឹកញុះញង់ បំបែកបំបាក់ស្មារតីភាពរវាងប្រជាពលរដ្ឋខ្មែរ  និងថ្នាក់ដឹកនាំ។ លោកបានបញ្ជាក់ថា ៖ « ពីព្រោះគេ[ថៃ] យល់ឃើញថា ការបំបែកបំបាក់នេះ គឺជាចំណុចខ្សោយរបស់យើង។ ក្នុងសង្គ្រាមចិត្តសាស្ត្រនេះ សត្រូវឈ្លានពានរបស់យើង គឺប្រើប្រាស់វិធីសាស្ត្រច្រើនយ៉ាង»។ ក្នុងនោះមាន ថៃបានប្រើប្រាស់បណ្តាញសង្គមដោយបានបង្កើតគណនីក្លែងក្លាយច្រើនណាស់ ដាក់ឈ្មោះខ្មែរ សរសេរអក្សរខ្មែរ តែគោលដៅបម្រើផលប្រយោជន៍ប្រទេសឈ្លានពាន។ «នៅក្នុងបណ្តាញសង្គមសព្វថ្ងៃនេះ បងប្អូនប្រាកដជាបានស្គាល់ ថាពួកគេបានបន្លំជាខ្មែរ។ ឧទាហរណ៍៖ គេបង្កោះរូបភាពមួយចំនួនដើម្បីបំបាក់ទឹកចិត្តបងប្អូនប្រជាពលរដ្ឋយើង កងទ័ពយើង គេបង្ហោះសម្លៀកបំពាក់របស់យោធាថៃ មានរូបសញ្ញាកងទ័ពយើង មានផ្លាកឈ្មោះកងទ័ពយើង។ គេយកមកតុបកតែងបនង្កើតឡើង ហើយបង្ហោះថា នេះគឺជាអ្វីដែលគេចាប់បាន ដោយគេធ្វើយ៉ាងណាឱ្យពលរដ្ឋយើងយល់ថាកងទ័ពយើងចាញ់»។ នេះសង្រា្គមចិត្តសាស្ត្រធំធេង ដែលថៃកំពុងប្រើប្រាស់វាយប្រហារពលរដ្ឋខែ្មរ។  លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងបែបនេះក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី១៦ ខែធ្នូនេះ ៕  ...