រដ្ឋបាលរាជធានីភ្នំពេញ ដឹកអំណោយសប្បុរសជន ចែកជូនវីរៈកងទ័ព និងជនភៀសសឹក ជាង៣ម៉ឺននាក់ នៅខេត្ដព្រះវិហារ

ខេត្តព្រះវិហារ៖ អំណោយសប្បុរសជនជាច្រើនមុខ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានរៀបចំវេចខ្ចប់ ដឹកជញ្ជូនមកដល់គោលដៅសមរភូមិជួរមុខ ដើម្បីធ្វើការបែងចែក ជូនវីរៈកងទ័ពជួរមុខ និងជនភៀសសឹកចំនួន១០៦៧២គ្រួសារស្មើរ៣៤២៤៦នាក់ នៅខេត្តព្រះវិហារចាប់ តាំងពីថ្ងៃទី១៣ រហូតដល់ថ្ងៃអង្គារ៍ទី១៦ ខែធ្នូ២០២៥នេះ ជាបន្តបន្ទាប់ចំនួន៩ រថយន្តធំ និងតូចរួចហើយ ។ ក្រោយពីផ្ទុះការឈ្លានពានជាថ្មីដោយយោធាថៃ ចូលមកក្នុងដែនអធិបតេយ្យភាពកម្ពុជា ជាលើកទី២ កាលពីថ្ងៃទី៧ខែធ្នូ រហូតដល់ថ្ងៃនេះនៅមិនទាន់បញ្ឈប់សកម្មភាពនៅឡើយ ។ កម្លាំងមហាសាមគ្គីរបស់ប្រជាពរដ្ឋខ្មែរពីគ្រប់មជ្ឈដ្ឋាន បានសម្រុកចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនតាមលទ្ធភាពរៀងៗខ្លួន តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានរៀបចំ ចាត់ចែងដឹកជញ្ជូនគ្រឿងឧបភោគ បរិភោគ សម្ភារប្រើ ប្រាស់ចាំបាច់ជាច្រើនមុខ មកកាន់គោលដៅខេត្តព្រះវិហារជាបន្តបន្ទាប់។ លោក ឯក ឃុនដឿន  អភិបាលរងរាជធានីភ្នំពេញជាតំណាងដ៏ខ្ពស់ខ្ពស់ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានប្រគល់ អំណោយមនុស្សធម៌របស់សប្បុរសជនតាមរយះរដ្ឋបាលរាជធានីភ្នំពេញជូនដល់រដ្ឋបាលខេត្តព្រះវិហារដឹកនាំដោយឯកឧត្តមគីម រិទ្ធី អភិបាល ខេត្តព្រះវិហារនៅសាលាខេត្តព្រះវិហារ ។ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអរគុណចំពោះ ឯកឧត្តម ...