ភេរវកម្ម​អូស្ត្រាលី ៖ ខ្មាន់កាំភ្លើង​ប្រាកដជា​​មាន​ទំនោរមនោគមវិជ្ជា​ជីហាតអ៊ីស្លាម

​ភេរវកម្មនៅមាត់ឆ្នេរក្រុង​ស៊ីដនី នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អង់តូនី អាល់បានីស៊ី បញ្ជាក់ថា ខ្មាន់កាំភ្លើង ២នាក់ ឪពុកនិង​កូន ​ប្រាកដជាមាន​ការ​ជំរុញ​ចិត្ត ​ពី​ទំនោរមនោគមវិជ្ជាជ្រុលនិយម នៃ អង្គការ​រដ្ឋអ៊ីស្លាមជីហាត ជាក់ជាពុំខាន។ ​​ភេរវកម្ម​បាញ់ប្រហារ​ដ៏សោកនាដកម្ម​ ​បានកើតឡើងកាលពី​ថ្ងៃ​អាទិត្យ​ ទី ១៤ធ្នូ​ និងបណ្តាល​ធ្វើឲ្យ​មនុស្ស ​ស្លាប់ ១៥ នាក់ និង ​របួស​ធ្ងន់​ ៤២ នាក់។​