សិង្ហបុរី បន្តរក្សាទោសប្រហារជីវិត និងអនុវត្តទោស​នេះ យ៉ាងតឹងតែង

នៅសិង្ហបុរី តុលាការ​បាន​សម្រេច​ច្រានចោល​បណ្តឹងរបស់​ក្រុម​សង្គម​ស៊ីវិល ​ដែល​ស្នើសុំ​ឲ្យ​លុប​ចោលទោសប្រហារ​ជីវិត ចំពោះជនជាប់ចោទ​ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន​។ ដោយសារបន្ត​រក្សាការ​ផ្តន្ទាទោស​ប្រហារជីវិត អាជ្ញាធរ​សិង្ហបុរី យល់ឃើញថា ការអនុវត្តទោស​ប្រហារ​ជីវិត​ ធ្វើឲ្យ​ប្រទេស​អាស៊ី​មួយ​នេះ មា​នសន្តិសុខសុវត្ថិភាពជាងគេ​លើពិភពលោក​​។​