លោក ឃួង ស្រេង ជួយរថយន្តដឹកជញ្ជូនសំភារះបរិក្ខាដែលទទួលបានពីសប្បុរសជន Eat More បឹងកក់ ទៅសមរភូមិជួរមុខ

ភ្នំពេញ៖លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញអមដំណើរដោយអភិបាលរងរាជធានី និងមន្ត្រីសាលារាជធានីភ្នំពេញនិងអាជ្ញាធរដែនដី  បានអញ្ជើញទៅពិនិត្យមើលទីតាំង ទទួល អំណោយ សប្បុរសធម៌ ទីតាំង Eat More នៅតំបន់អភិវឌ្ឍន៌បឹងកក់ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញជាកន្លែងទទួលអំណោយពីសប្បុរស ជនពីគ្រប់ទិសទីបន្ទាប់ពីទាហានសៀមឈ្លានពានបូរណៈភាពទឹកដីកម្ពុជា។ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ខណៈលោកអភិបាល ចុះទៅពិនិត្យទីតាំងសប្បុរសធម៏ ផ្សារEat More បឹងកក់ ខណៈម្ចាស់ទីតាំងEat More កបានស្នើសុំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ជួយសហការ ផ្ដល់កម្លាំងរក្សាសន្ដិសុខសុវត្ថិភាព ពិសេស សប្បុរសជន ដែលគាត់យកអំណោយមកជូនដូចជាជួយរក្សាយានយន្ដ ជាដើម ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាឱ្យបង្កើតទីបញ្ជាការស្រាលមួយនៅក្បែរទីតាំងនោះ ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូន និងរៀបចំកន្លែងផ្ញើ កង់ ម៉ូតូ រថយន្ដ ជូនអ្នកស្ម័គ្រចិត្តមកចូលរួមរៀបចំវេចខ្ចប់ សម្ភារ ស្បៀងអាហារសម្រាប់ ដឹកជូន បងប្អូន វីរៈកងទ័ពជួរមុខ កម្ពុជា និងបងប្អូនប្រជាពលរដ្ឋ ជនភៀសសឹក ។ លោកអភិបាល ...