លោក ឃួង ស្រេង ទទួលអំណោយសប្បុរសជនជាសម្ភារៈ ឧបភោគ គ្រឿងបរិក្ខានិងថវិកា សម្រាប់ជួយវីរៈកងទ័ពជួរមុខ និងជនភៀសសឹក

ភ្នំពេញ៖ សប្បុរសជន ប្រជាពលរដ្ឋ អាជីវករលក់ដូរតាមផ្សារ ស្ថាប័នរដ្ឋ អាជ្ញាធរខណ្ឌ ក្រុមហ៊ុនឯកជននៅតែបន្តនាំយកអំណោយមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនាពេលនេះមានទាំងថវិកា គ្រឿង ឧបភោគ បរិភោគ ថ្នាំ ពេទ្យ សម្ភារៈជាច្រេីនមុខនេះពិតជាបានបញ្ជាក់ឱ្យឃើញពីខឿនការពារជាតិប្រជាជន ក្រោមការដឹកនាំរបស់សម្ដេចតេជោ-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចាប់តាំងពីផ្ទុះសង្គ្រាមជាថ្មីដោយក្រុមទាហានថៃឈ្លានពានចូលបូរណៈភាពទឹកដីកម្ពុជាមកនោះ។ ជាក់ស្ដែងនៅរសៀលថ្ងៃទី១៧ធ្នូ២០៥ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញទទួលដោយផ្ទាល់ពីសប្បុរសជន,ក្រុមហ៊ុនឯកជននិងស្ថាប័នរដ្ឋ ដែលនៅបន្តនាំយកអំណោយសប្បុរសធម៌មកប្រគល់ឱ្យរដ្ឋបាលរាជធានីភ្នំពេញដើម្បីដឹកជញ្ជូនយកទៅបែងចែក ជូនទៅដល់វីរៈកងទ័ពជួរមុខនិងបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាពនានាជាបន្តបន្ទាប់នៅខេត្តព្រះវិហារនិងខេត្តឧត្ដរមានជ័យ។ លោក ឯក ឃុនដឿន ,លោក ឆាយ វីរៈ និង លោក សេង វណ្ណៈ អភិបាលរងរាជធានីភ្នំពេញក៏បានទទួលអំណោយពីសប្បុរសជនជាបន្តបន្ទាប់ផងដែរ។ សប្បុរសជនដែលនាំអំណោយមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នេះមានសៅ លក្ខណា,រដ្ឋបាលខណ្ឌទួលគោក,នាយកដ្ឋានគតិយុត្ដ ធនាគារអភិវឌ្ឍន៏ជនបទ និងកសិកម្ម,ក្រុមហ៊ុនតិចស៊ន,ក្រុមហ៊ុនម៉េងឃាង ,សាលាខណ្ឌចំការមនរួមជាមួយសប្បុរស ជន,សាខាបក្សប្រជាជនរាជធានីភ្នំពេញ២៥, គណកម្មាធិការផ្សារអូឬស្សី ,ភោជនីយដ្ឋានជួបបងប្អូនភ្នំពេញ, រដ្ឋបាលខណ្ឌជ្រោយចង្វារ, រដ្ឋបាលខណ្ឌច្បារអំពៅ ,ក្រុមហ៊ុន FBP,មជ្ឍមណ្ឌលសេបឌើ ,ផ្សារទួលទំពួង,គណៈកម្មាធិការផ្សារចាស់,ក្រុមហ៊ុន ...