វប្បធម៌កន្លែងធ្វើការដែលរីកចម្រើននៅក្នុងទីផ្សារដែលកំពុងងើបឡើង

ភ្នំពេញ​៖​ ឧត្តមភាពរបស់កម្ពុជា ត្រូវបានទទួលស្គាល់ខណៈណាហ្គាខបជាប់ក្នុងបញ្ជីនិយោជកល្អបំផុតទាំង១០០ ប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ស្ថាប័នហ្វ័រឈូន ក្នុងខណៈពេលអបអរខួប៣០ ឆ្នាំរបស់ខ្លួន ណាហ្គាខបបន្តឈានមុខគេជាមណ្ឌលកម្សាន្តចម្រុះក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនវិនិយោគដោយផ្ទាល់ពីបរទេសដំបូងគេបង្អស់ និងធំបំផុតមួយក្នុងប្រទេសកម្ពុជា ណាហ្គាខបតែងតែធ្វើគ្រប់កិច្ចការជាមួយស្តង់ដារលំដាប់ពិភពលោកដែលមានការប្តេជ្ញាចិត្តអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចព្រមទាំងដើរតួជាដៃគូយ៉ាងសំខាន់នៅក្នុងដំណើរអភិវឌ្ឍរបស់ប្រទេសកម្ពុជា។   ឆ្នាំនេះ ណាហ្គាខប បានបង្កើតស្នាដៃជាប្រវត្តិសាស្ត្រជាក្រុមហ៊ុនឈានមុខគេមួយក្នុងប្រទេសកម្ពុជាដែលបានជាប់ក្នុងបញ្ជីក្រុមហ៊ុនល្អបំផុតទាំង១០០ នៅអាស៊ីអាគ្នេយ៍ឆ្នាំ២០២៥ លើកដំបូងរបស់ស្ថាប័នហ្វ័រឈូនដែលទទួលបានចំណាត់ថ្នាក់លេខ៤៦ ជាមួយសណ្ឋាគារ និងសាជីវកម្មអន្តរជាតិជាច្រើន។ ស្នាដៃនេះ ត្រូវបានផ្តល់ជូនណាហ្គាខបបន្ទាប់ពីក្រុមហ៊ុនទទួលបានការបញ្ជាក់ជាកន្លែងធ្វើការល្អបំផុតមួយនៅប៉ុន្មានខែមុនជាមួយពិន្ទុស្ទើរល្អឥតខ្ចោះ ៩៥% ។ ស្នាដៃទាំងនេះ ឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់ណាហ្គាខបក្នុងការបង្កើតវប្បធម៌កន្លែងធ្វើការឈានមុខគេដែលយកបុគ្គលិកជាអាទិភាព និងកសាងកេរ្តិ៍ឈ្មោះជានិយោជកឆ្នើមប្រចាំតំបន់។   ជំរុញឧត្តមភាព និងបណ្តុះបណ្តាលទេពកោសល្យ ណាហ្គាខប បន្តធ្វើជាចំណុចគោលនៅក្នុងអភិបាលកិច្ចធុរកិច្ច ឧត្តមភាពនៃការប្រតិបត្តិការ និងការអនុវត្តធុរកិច្ចប្រកបដោយនិរន្តរភាពនៅក្នុងសេដ្ឋកិច្ចដែលកំពុងងើបឡើងរបស់ប្រទេសកម្ពុជាដោយផ្អែកលើគោលការណ៍គ្រឹះដែលមានសុចរិតភាពខ្ពស់ សីលធម៌វិជ្ជាជីវៈ និងតម្លាភាព។ ដោយឈរលើគោលនយោបាយប្រកបដោយសីលធម៌ ការប្រឆាំងអំពើពុករលួយ និងការត្រួតពិនិត្យឯករាជ្យ ការគ្រប់គ្រងផ្ទៃក្នុងយ៉ាងហ្មត់ចត់ និងការបណ្តុះបណ្តាលបុគ្គលិកឥតឈប់ឈរ ក្រុមហ៊ុនបានទទួលការជឿទុកចិត្តពីសំណាក់ម្ចាស់ភាគហ៊ុន និយ័តករ និងវិនិយោគិនបរទេសព្រមទាំងប្រកាន់ខ្ជាប់នូវស្តង់ដារគណនេយ្យភាពយ៉ាងម៉ឺងម៉ាត់។   សុចរិតភាពនៃការប្រតិបត្តិការធុរកិច្ច ការគោរពច្បាប់ និងសុវត្ថិភាពកន្លែងធ្វើការ នៅតែជាចំណុចសំខាន់បំផុត ខណៈណាហ្គាខបបន្តផ្តល់ការបណ្តុះបណ្តាលទៅលើការប្រឆាំងការលាងសម្អាតប្រាក់ ការប្រឆាំងអំពើពុករលួយ ការប្រឆាំងការស៊ីសំណូកសូកប៉ាន់ សន្តិសុខសាយប័រ ការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន សុខភាព និងសុវត្ថិភាពកន្លែងធ្វើការ។ ...