ចិនសម្រេចបញ្ជូនប្រេសិតពិសេសទទួលបន្ទុកកិច្ចការអាស៊ានមកកាន់ប្រទេសកម្ពុជា និងថៃ នៅព្រហស្បតិ៍ទី១៨ធ្នូនេះ ដើម្បីសម្របសម្រួលជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោក គ័រ ជែរឃុន (Guo Jiakun) នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥។ ចិនបានហៅការបញ្ជូនប្រេសិតពិសេសរបស់ចិននេះជា «ការទូតសម្របសម្រួលដោយភាគីទី៣» និងសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំងចង់ឃើញភាគីជម្លោះទាំងពីរស្តារសន្តិភាពឡើងវិញ។