ភ្នំពេញ ៖ អំណោយជាភេសជ្ជៈ ប៉ូការីស្វេត ចំនួន ៥០០កេស របស់ក្រុមហ៊ុន ហ៊្វូ លូ ស្យូ អេហ្វ&ប៊ី ឯ.ក ត្រូវបានថ្នាក់ដឹកនាំក្រុមហ៊ុន នាំយកមកប្រគល់ជូនដល់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នាទីស្តីការក្រសួង ដើម្បីចូលរួមចំណែកក្នុងសកម្មភាពសប្បុរសធម៌ ពិសេសចែកជូនដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែនដែលកំពុងមានការកើនឡើងរហូតដល់ជាង ៤៣មុឺននាក់ ។ លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមហ៊ុន ហ៊្វូ លូ ស្យូ អេហ្វ&ប៊ី ឯ.ក ដែលបានផ្តល់ជំនួយជាភេសជ្ជៈប៉ូការីស្វេត ៥០០កេស មកក្រសួងព័ត៌មាន។ ទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះ បានបង្ហាញពីមនោសញ្ចេតនា សេចក្ដីរាប់អាន និងការចូលរួមចំណែកយក ចិត្តទុកដាក់ខ្ពស់របស់ ថ្នាក់ដឹកនាំក្រុមហ៊ុន លើការងារសប្បុរសធម៌ និងកិច្ចការសង្គមតាមរយៈក្រសួងព័ត៌មាន ជាពិសេសដើម្បីចែកជូនដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែន។ ឆ្លៀតក្នុងឱកាសនេះ លោក រដ្ឋមន្ត្រី ...