ភ្នំពេញ ៖ ប្រជាជនកម្ពុជាសុំទាត់ចោលការអះអាងរបស់ថៃ និងថ្កោលទោសការឈ្លានពានដែលបង្កឱ្យមានវិបត្តិយ៉ាងធ្ងន់ធ្ងរនៅតាមព្រំដែន កម្ពូជា ថៃ ។ ប្រជាជនកម្ពុជានិង រាជរដ្ឋាភិបាល បានសម្តែងការខកចិត្តថ្កោលទោស និងទាត់ចោលទាំងស្រុងនូវការអះអាងរបស់ភាគីថៃ ដែលព្យាយាមបកស្រាយថា ប្រតិបត្តិការយោធារបស់ខ្លួនក្នុងរយៈពេល ១២ ថ្ងៃកន្លងមកនេះ គឺជា “សង្រ្គាមប្រឆាំងនឹងបណ្តាញឧក្រិដ្ឋកម្ម (Scam Army)”។ កម្ពុជាបានចាត់ទុកការលើកឡើងនេះថា ជាលេសដើម្បីបិទបាំងអំពើឈ្លានពាន និងការបំផ្លិចបំផ្លាញអធិបតេយ្យភាពជាតិរបស់កម្ពុជា ដែល បង្កជាវិបត្តិឲ្យប្រជាជនប្រមានជិតកន្លះលាននាក់បាត់បង់ជម្រក ។ យោងតាមរបាយការណ៍ពីសមរភូមិមុខ ការវាយប្រហារតាមអាកាស និងការបាញ់កាំភ្លើងធំរបស់ថៃទៅលើខេត្តជាប់ព្រំដែនទាំង ៧ របស់កម្ពុជា បានបង្កឱ្យមានមហន្តរាយមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ។ ជនភៀសសឹក៖ប្រជាពលរដ្ឋប្រមាណ ៤៧ម៉ឺននាក់ បានរត់ភៀសខ្លួនចេញពីភូមិដ្ឋាន។វិស័យអប់រំត្រូវគាំងសាលារៀនគ្រប់កម្រិតត្រូវបានបិទទ្វារ ធ្វើឱ្យសិស្សានុសិស្សជិត ២០ ម៉ឺននាក់ បាត់បង់ឱកាសសិក្សា។ ការខូចខាត៖ ហេដ្ឋារចនាសម្ព័ន្ធជនបទ រួមមានផ្លូវថ្នល់ និងស្ពានដែលកសាងឡើងដើម្បីកាត់បន្ថយភាពក្រីក្រ ត្រូវបានបំផ្លាញខ្ទេចខ្ទីនិងការបំផ្លាញបេតិកភណ្ឌពិភពលោក និងវប្បធម៌មនុស្សជាតិ អ្វីដែលគួរឱ្យតក់ស្លុតបំផុតនោះ គឺការប្រើប្រាស់អាវុធយុទ្ធភណ្ឌធុនធ្ងន់វាយប្រហារចំតំបន់ប្រាសាទបុរាណ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ទង្វើនេះត្រូវបានគេមើលឃើញថា ជាការរំលោភលើអនុសញ្ញាទីក្រុងឡាអេ ស្តីពីការការពារសម្បត្តិវប្បធម៌ក្នុងពេលមានជម្លោះប្រដាប់អាវុធ។លេស “Scam Army” និងរបៀបវារៈពិតប្រាកដ ខណៈដែលថៃព្យាយាមបញ្ចុះបញ្ចូលអន្តរជាតិថា ...