អាជ្ញាធរមីន ប្រទេសអ៊ីតាលីជាកម្លាំងថ្មីដើម្បីឱ្យបេសកកម្មកម្ពុជា តាមគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥

ភ្នំពេញ៖ អាជ្ញាធរមីន បានបញ្ជាក់ថា៖ ប្រទេសអ៊ីតាលីជាសមាជិកកម្លាំងថ្មី ដើម្បីឱ្យបេសកកម្មកម្ពុជាតាមគោលនយោ បាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ។ លោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញា ធរមីន រួមជាមួយ បានបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំជាមួយ លោក Shakeel Admad តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) បានធ្វើជាសហ ប្រធានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោស សម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤(CfRIV)នៅទីស្នាក់ការអាជ្ញាធរមីន ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ ផ្តោតសំខាន់លើទិដ្ឋភាពរួមមនៃវឌ្ឍនភាពវិស័យសកម្មភាពមីន និងបញ្ហាប្រឈម ដែលនៅសេស សល់វឌ្ឍន ភាព នៃការអនុវត្តគម្រោង២០២០-២០២៥ និងការឆ្លើយតប ទៅនឹងការវាយតម្លៃបញ្ចប់គម្រោង។ លោក លី ធុជ បានអរគុណចំពោះការរួមចំណែក និងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះសកម្មភាពមីននៅកម្ពុជាពីដៃគូសំខាន់ក្នុងគម្រោងដំណាក់កាលទី៤ រួមមាន អូស្ត្រាលី សាធារណរដ្ឋកូរ៉េ(KOICA) នូវែលសេឡង់ លុចសំបួ UNDP និងរាជរដ្ឋាភិបាលកម្ពុជា។ សមិទ្ធផលសម្រេចបានក្នុងការអនុវត្តគម្រោងដំណាក់កាលទី៤ បានបង្ហាញយ៉ាងច្បាស់អំពីការរួមចំណែកក្នុងការផ្តល់ដីសុវត្ថិភាព ការកាត់ បន្ថយហានិភ័យ និងការផ្តល់ឱកាសធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ...