អាមេរិក ​អនុម័ត​លក់​អាវុធបន្ថែមទៀត​ឲ្យ ​តៃវ៉ាន់ ក្នុង​ទំហំ​ទឹកប្រាក់ជាង ១១ ពាន់​លាន​ដុល្លារ

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​​អនុម័ត​ជាថ្មីទៀត បន្ត​លក់​គ្រឿង​សព្វាវុធ​ឲ្យ តៃវ៉ាន់​ ក្នុង​ទំហំ​ទឹកប្រាក់ចំនួន ១១,១ ពាន់​លាន​ដុល្លារ​។ នេះគឺ ​ជាការ​លក់​អាវុធអាមេរិកឲ្យ​តៃវ៉ាន់ ក្នុង​ទំហំទឹកប្រាក់ដ៏​​​ច្រើន​ ​ហើយ​ជា​​លើកទី២ ​ ក្នុងអាណត្តិ​ដឹកនាំ​របស់​ប្រធានាធិបតី​អាមេរិក​ លោក​ ដូណាល់ ត្រាំ​។​