ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង រៀបចំសន្និបាត បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរង

ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានរៀបចំ សន្និបាត បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរង នៃអគ្គស្នងការនគរបាលជាតិ និងលោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង។ ក្នុងពិធីសន្និបាតនោះ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត ក៏បានលើកឡើងអំពីវឌ្ឍនភាពក្នុងរយ:ពេល១ឆ្នាំ ដោយស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាគោលការណ៍ដឹកនាំរបស់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងរដ្ឋបាលខេត្តស្ទឹងត្រែង។ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តបានឡើងមានប្រសាសន៍សង្កត់ធ្ងន់ថា៖ កងកំលាំងប្រដាប់ជានគរបាលទាំងអស់ត្រូវឈរលើភាបស្មោះត្រង់ ហើយគោរពលើឯកសណ្ឋានរបស់យើង ដើម្បីបំរើប្រជាពលរដ្ឋឱ្យមានភាពកក់ក្តៅ និងសុខសុវត្ថិភាព គឺមិនត្រូវយកឯកសណ្ឋាន រឺឋានន្តរស័ក្តិ ទៅរំលោភ រឺបំពានលើប្រជាពលរដ្ឋនោះឡើយ។ លោក សរ សុពុត្រា អភិបាលខេត្តបានស្នើសុំដល់កងកំលាំងនគរបាលត្រូវអនុវត្តតួនាទីភារកិច្ចឱ្យច្បាស់នូវលិខិតបទដ្ឋាន និងការណែនាំអគ្គស្នងការនគរបាលជាតិ ...