ម៉ាឡេស៊ីថា កម្ពុជា និងថៃយល់ព្រមចូលរួមនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានថ្ងៃទី២២ ធ្នូ

លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាប្រធានប្តូរវេនអាស៊ានបានអះអាងថា ភាគីកម្ពុជា និងភាគីថៃបានយល់ព្រមចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលនឹងធ្វើឡើងនៅថ្ងៃចន្ទ ទី២២ខែធ្នូ។ នេះបើតាមការចុះផ្សាយរបស់កាសែតម៉ាឡេស៊ី Bernama នៅថ្ងៃទី១៧ ធ្នូដែលបានស្រង់សម្តីលោក អាន់វ៉ា។ បើតាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី កម្មវត្ថុនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃទី២២ ធ្នូ គឺដើម្បីបញ្ចុះបញ្ចូលកម្ពុជា និងថៃឲ្យបញ្ឈប់ជម្លោះ។