សាលាឧទ្ធរណ៍ក្រុងភ្នំពេញ សម្រេចលើកពេលសវនាការសំណុំរឿងសន្ទិដ្ឋិភាពជាមួយរដ្ឋបរទេសរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ទៅដើមឆ្នាំក្រោយវិញ។ សាលាឧទ្ធរណ៍ក្រុងភ្នំពេញ បានចេញលិខិតជូនដំណឹងកាលពីថ្ងៃទី១៦ ខែធ្នូ ដែលទើបនឹងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៧ ធ្នូ នេះថា សំណុំរឿងព្រហ្មទណ្ឌរបស់លោក កឹម សុខា ដែលគ្រោងនឹងបើកសវនាការជំនុំជម្រះនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នេះ នឹងត្រូវលើកពេលទៅដើមឆ្នាំ២០២៦ វិញ។ ដីកាពន្យារពេលសវនាការសំណុំរឿងលោក កឹម សុខា ត្រូវបានធ្វើឡើងជាច្រើនលើកច្រើនសាណាស់មកហើយចាប់តាំងពីសាលាដំបូង រហូតដល់សាលាឧទ្ធរណ៍ ក្នុងសំណុំរឿងដែលតុលាការបានចោទពីបទ ក្បត់ជាតិ មួយនេះ។ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា សាលាឧទ្ធរណ៍បានចេញដីកាកោះបង្គាប់ឱ្យប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចូលសវនាការនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ លើសំណុំរឿង សន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស។ ដីកាកោះដដែលបញ្ជាក់ថា សវនាការជំនុំជម្រះលើសំណុំរឿង «ក្បត់ជាតិ» ដែលបានប្រព្រឹត្តនៅកម្ពុជា និងទីកន្លែងផ្សេងទៀតកាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ជាបទល្មើសដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ ជុំវិញបញ្ហានេះ សហមេធាវីការពារក្តីលោក កឹម សុខា […] The post សាលាឧទ្ធរណ៍បន្តលើកពេលសវនាការរបស់លោក កឹម សុខា លើសំណុំរឿងក្បត់ជាតិទៅដើមឆ្នាំក្រោយ appeared first on The Cambodia Daily Khmer .