ក្រសួងការពារជាតិកម្ពុជា អះអាងថា ការវាយប្រហារពីសំណាក់ភាគីថៃ នៅថ្ងៃទី១៧ ធ្នូ នេះ បានសម្លាប់ជនស៊ីវិលកើនឡើងដល់ ១៧នាក់ ក្នុងនោះគឺមានទារក ១នាក់ដែរ ខណៈពលរដ្ឋដែលរងរបួសបានកើនឡើងដល់ ៧៧នាក់។ អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៧ ធ្នូ នេះថា គិតចាប់ពីម៉ោង ០៥ និង ០០នាទី ថ្ងៃទី១៦ ដល់ម៉ោង ០៨ និង ០០នាទីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នេះ យោធាថៃ បានបើកការវាយប្រហារមកលើកម្ពុជា ចំនួន ១៧លើកក្នុងរយៈពេលជាង ១៦ម៉ោង។ ប្រភពដដែល អះអាងថា រយៈពេល ១៦ម៉ោងនេះ យោធាថៃ បានវាយសម្រុកទៅលើភូមិសាស្ត្រចំនួន ១០ទីតាំងក្នុងទឹកដីរបស់កម្ពុជា រួមមាន ភ្នំ៣៣៣ ប្រាសាទតាក្របី តាថាវ ប្រាសាទតាមាន់ ថ្មដូន អូរភ្លុកដំរី ភូមិជោគជ័យ ភូមិព្រៃចាន់ និងភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក […] The post យោធាថៃ បានសម្លាប់ជនស៊ីវិលកម្ពុជាកើន ១៧នាក់ ខណៈអ្នករងរបួសកើន ៧៧នាក់ និងជនភៀសសឹកកើនជាង ៤សែននាក់ appeared first on The Cambodia Daily Khmer .