អ្នក​ឃ្លាំមើល​អះអាង​ថា ថៃ​មិន​ទាន់​ដណ្តើម​កាន់កាប់​ទឹកដី​ខ្មែរ​បាន​នៅឡើយ​ទេ​រហូត​មក​ដល់​ពេល​នេះ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា អះអាង​ថា សង្គ្រាម​ដែល​ថៃ ឈ្លានពាន​មក​លើ​កម្ពុជា រយៈពេល ៥​ថ្ងៃ កាលពី​ចុង​ខែ​កក្កដា និង​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​លើ​កម្ពុជា រហូត​ផ្ទុះ​សង្គ្រាម​លើក​ទី​២ នៅ​ខែ​ធ្នូ នេះ យោធា​ថៃ មិន​ទាន់​អាច​ដណ្តើម​កាន់កាប់​ទឹកដី​ខ្មែរ​បាន​នៅឡើយ​ទេ ទោះ​ថៃ ប្រើ​អាវុធ​គ្រប់​ធុន​ព្យាយាម​វាយ​សង្គ្រុប​លើ​កម្ពុជា ក៏ដោយ។ អតីត​មេធាវី​សាលាក្ដី​ខ្មែរក្រហម លោក កង ឫទ្ធិគិរី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៧ ធ្នូ នេះ​ថា សង្គ្រាម​ដែល​បាន​អូស​បន្លាយ​ចូល​ដល់​ខែ​ទី​៦ នា​ពេលនេះ យោធា​ថៃ នៅតែ​មិន​អាច​ដណ្ដើម​បាន​ទីតាំង​ណា​មួយ​របស់​កម្ពុជា នៅឡើយ បើ​ទោះបីជា​ថៃ បាន​ប្រើ​កម្លាំង​សរុប​នៃ​កង​យោធា​ថៃ ទាំង​ផ្នែក​ជើងទឹក និង​ជើង​អាកាស​វាយប្រហារ​ពេញ​ទំហឹង​ឆ្មក់​ចូល​ជ្រៅ​ជិត ១០០​គីឡូម៉ែត្រ​ក្នុង​ទឹកដី​កម្ពុជា​ក៏ដោយ។ លោក​ថា ការ​ប្រើ​កម្លាំង​ចម្រុះ​វាយ​ពី​ចម្ងាយ​តាម​អាកាស ជើងទឹក និង​កាំភ្លើងធំ​បាញ់​ផ្លោង​ដាក់​ទីតាំង​ការពារ​របស់​កម្ពុជា គឺ​ក្នុង​បំណង​បើក​ផ្លូវ​ឲ្យ​កងទ័ព​ថ្មើរជើង​វាយ​ដណ្ដើម​កាន់កាប់​ទីតាំង​ការពារ​ខ្លួន​របស់​កម្ពុជា​ប៉ុណ្ណោះ ប៉ុន្តែ​ថៃ នៅតែ​បរាជ័យ​ដដែល។ អ្នក​សង្កេតការណ៍​កម្ពុជា រូប​នេះ​លើកឡើង​ថា ពេលនេះ ថៃ​បាន​ប្តូរ​ពី​សង្គ្រាម​ផ្លេកបន្ទោរ មក​ជា​សង្គ្រាម​អង្កៀម​វិញ ក្នុង​បំណង​ធ្វើ​ឱ្យ​សមត្ថភាព​កងទ័ព​កម្ពុជា​ចុះ​ខ្សោយ ដោយ​បណ្ដាក់​គ្នា​វាយប្រហារ​មក​លើ​ទីតាំង​ការពារ​របស់​កម្ពុជា ទាំង​យប់ ទាំង​ថ្ងៃ ក្នុង​នោះ ថៃ​បាន​ប្រើ​សព្វាវុធ និង​អាយុជីវិត​ទាហាន​ដល់​ទៅ ១០​ដង បើ​ធៀប​នឹង​កម្ពុជា ដើម្បី​ឈ្នះ​សង្គ្រាម​នេះ។ […] The post អ្នក​ឃ្លាំមើល​អះអាង​ថា ថៃ​មិន​ទាន់​ដណ្តើម​កាន់កាប់​ទឹកដី​ខ្មែរ​បាន​នៅឡើយ​ទេ​រហូត​មក​ដល់​ពេល​នេះ appeared first on The Cambodia Daily Khmer .