ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា លើកឡើងថា ថៃយកវិធីឈ្លានពានកម្ពុជា កាលពីជិត ១០០ឆ្នាំមុន មកប្រើដើម្បីឈ្លានពានកម្ពុជា ម្តងទៀតនៅឆ្នាំ២០២៥ នេះ។ ប្រភពដដែលចាត់ទុកការចោទប្រកាន់របស់យោធាថៃ ទៅលើទាហានកម្ពុជា ថាបានបាញ់ផ្លោងឆ្លងព្រំដែនចូលទឹកដីថៃ គឺជាលេសដែលថៃ ប្រើដើម្បីឈ្លានពានប្រទេសកម្ពុជា តែប៉ុណ្ណោះ ព្រោះទង្វើនេះ គឺដូចគ្នាទៅនឹងសកម្មភាពឈ្លានពានរបស់ថៃ ដែលធ្លាប់បានប្រើមកលើកម្ពុជា កាលពី ៨៤ឆ្នាំមុនដែរ។ ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា លោក Casey Barnett បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៨ ធ្នូ នេះថា នៅអំឡុងខែមករា ឆ្នាំ១៩៤១ ថៃបានឈ្លានពានកម្ពុជា និងឡាវ ក្រោមលេសថា កងកម្លាំងអាណានិគមបារាំងនៅកម្ពុជា បានបាញ់ឆ្លងព្រំដែនចូលក្រុងអារ៉ាញ់ ប្រទេសថៃ។ លោកបន្តថា នៅឆ្នាំ២០២៥ នេះ យោធាថៃ បានប្រើល្បិចចោទទាហានកម្ពុជា ថាបានបាញ់ផ្លោងចូលទឹកដីថៃ ដូចគ្នាទៅនឹងល្បិចដែលពួកគេបានប្រើកាលពីជាង ៨០ឆ្នាំមុនដែរ។ លោក Casey Barnett លើកឡើងថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៤០ ថៃបានចូលរួមចុះហត្ថលេខាលើសន្ធិសញ្ញាជាមួយជប៉ុន ទោះបីថៃ ដឹងថាប្រទេសជប៉ុន បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅលើទឹកដីប្រទេសចិន រួមទាំងការសម្លាប់រង្គាលនៅតំបន់ណានជីងក្នុងឆ្នាំ១៩៣៧ ដែលបានសម្លាប់ពលរដ្ឋស៊ីវិល […] The post ប្រធានសភាពាណិជ្ជកម្មអាមេរិកថាថៃយកវិធីឈ្លានពានកម្ពុជាកាលពីជិត ១០០ឆ្នាំមុនមកប្រើឈ្លានពានបន្តទៀត appeared first on The Cambodia Daily Khmer .