អាមេរិកបន្តបាញ់ប្លោងសម្លាប់មនុស្សនៅសមុទ្រការ៉ាអ៊ីបនិងប៉ាស៊ីហ្វិក ហើយគំរាមបិទផ្លូវដឹកប្រេង

ក្នុង​រយៈ​ពេល ៣ខែ មនុស្សស្លាប់​យ៉ាងហោច​​ ៩៩នាក់​ ក្នុង​ប្រតិបត្តិការ​វាយប្រហារបាញ់ប្លោង​របស់ទាហាន​​អាមេរិក​ដើម្បី​ទប់ទល់​លំហូរគ្រឿង​ញៀន​នៅដែនសមុទ្រការ៉ាអ៊ីបនិងប៉ាស៊ីហ្វិក។ រដ្ឋាភិបាលអាមេរិក​របស់លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ក៏​ថែមទាំង​បាន​គំរា​ម​បិទ​ផ្លូវ​ដឹកប្រេង​របស់​​វ៉េណេស៊ុយអេឡា​។ រុស្ស៊ី និង ​​អង្គការ​សហប្រជាជាតិ បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​សភាព​ការ​ណ៍ ​ដែល​ចេះតែតានតឹង​ខ្លាំងទៅៗ​​ នៅ​តំបន់​អាមេរិក​ឡាទីន។​​