បណ្ឌិត គិន ភា ព្រមាន​ថា ថៃ​នឹង​ប្រើ​លេស​សង្គ្រាម​បំផ្លាញ​ឧក្រិដ្ឋកម្ម​ដើម្បី​ឈ្លានពាន​ឡាវ និង​ភូមា នៅ​សមរភូមិ​បន្ទាប់

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ព្រមាន​ថា សមរភូមិ​ដែល​ថៃ នឹង​បន្ត​ឈ្លានពាន​បន្ទាប់ពី​កម្ពុជា គឺ​ប្រទេស​ឡាវ និង​ប្រទេស​ភូមា ប៉ុន្តែ​ថៃ នឹង​ប្រើ​លេស​ប្តូរ​ឈ្មោះ​ពី​សង្គ្រាម​ឈ្លានពាន ទៅ​ជា​សង្គ្រាម​បំផ្លាញ​ឧក្រិដ្ឋកម្ម​បោកប្រាស់​តាម​អនឡាញ​វិញ។ ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត គិន ភា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៨ ធ្នូ នេះ​ថា ថៃ​នឹង​ប្តូរ​ឈ្មោះ​ពី​សង្គ្រាម​ឈ្លានពាន​ទៅ​ជា​សង្គ្រាម Scam វិញ ដើម្បី​ឈ្លានពាន​ប្រទេស​ឡាវ និង​ភូមា ប៉ុន្តែ​ធាតុ​ពិត គឺជា​សង្គ្រាម​ឈ្លានពាន​ដដែល គឺ​ដូច​ដែល​ថៃ បាន​ធ្វើ​មក​លើ​កម្ពុជា ក្នុង​ពេលនេះ។ លោក​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រក្សា​សាមគ្គី និង​ឯកភាព​ជាតិ​ឱ្យ​កាន់តែ​រឹងមាំ និង​រួម​ចំណែក​ពង្រឹង​សមត្ថភាព​ជាតិ​លើ​គ្រប់​វិស័យ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ នោះ​ទើប​កម្ពុជា​អាច​ជៀស​ផុត​ពី​ការ​ឈ្លានពាន ការ​ប្រមាថ និង​អំពើ​អយុត្តិធម៌​ពី​បរទេស​ដែល​កំពុង​ឈ្លានពាន​មាតុភូមិ​របស់​ខ្លួន​ដ៏​សាហាវ​ឃោរឃៅ​ក្នុង​ពេលនេះ។ ភាគី​ថៃ បាន​អះអាង​ថា សង្គ្រាម​ជាមួយ​កម្ពុជា អស់​រយៈពេល ១២​ថ្ងៃ​មក​នេះ គឺជា​ការ​ច្បាំង​ជាមួយ​ទ័ព​ឆបោក​ប៉ុណ្ណោះ មិនមែន​ជា​ការ​ច្បាំង​ជាមួយ​កងទ័ព​ខ្មែរ​ឡើយ។ នៅ​ថ្ងៃទី​១៨ ខែ​ធ្នូ នេះ កាសែត​ថៃ ខៅស៊ុត (Khaosod) បាន​រាយការណ៍​សម្ដី​កងទ័ព​ភូមិភាគ​ទី​២ ថៃ ថា យោធា​ថៃ មិនមែន​ច្បាំង​ជាមួយ​កងទ័ព​កម្ពុជា​ទេ ប៉ុន្តែ​គឺ​ច្បាំង​ជាមួយ «កងទ័ព​ឆបោក» (Scam Army) ប៉ុណ្ណោះ […] The post បណ្ឌិត គិន ភា ព្រមាន​ថា ថៃ​នឹង​ប្រើ​លេស​សង្គ្រាម​បំផ្លាញ​ឧក្រិដ្ឋកម្ម​ដើម្បី​ឈ្លានពាន​ឡាវ និង​ភូមា នៅ​សមរភូមិ​បន្ទាប់ appeared first on The Cambodia Daily Khmer .