ផ្តើមពីលួចទូរស័ព្ទ ធ្លាយជាមុខសញ្ញាប្រើប្រាស់ជួញដូរដកហូតវត្ថុតាង គ្រឿងញៀន៥កញ្ចប់ទម្ងន់ ៣៧,៨៦ក្រាម

ខេត្តកណ្តាល ÷ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅឱ្យដឹងនៅថ្ងៃទី១៩ ខែធ្នូ នេះថា ជនសង្ស័យ ២នាក់ត្រូវសមត្ថកិច្ចតាមស្រាវជ្រាវឈានទៅបង្ក្រាបនិងឃាត់ខ្លួនបានដោយផ្តើមពីលួចទូរសព្ទ ក៏បែកធ្លាយជា មុខសញ្ញា រក្សាទុកប្រើប្រាស់ជួញដូរ ដោយដកហូតវត្ថុតាងគ្រឿងញៀនចំនួន០៥កញ្ចប់ទម្ងន់សរុប ៣៧,៨៦ ក្រាម។ ករណីនេះកើតកាលពីវេលាម៉ោង០៥ទាបភ្លឺថ្ងៃ ទី១៥ខែធ្នូឆ្នាំ២០២៥ នៅចំណុច ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល និងត្រូវសមត្ថកិច្ច ឃាត់ខ្លួនបាននៅថ្ងៃទី១៩ខែធ្នូឆ្នាំ២០២៥ ។ វរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ជនសង្ស័យទាំង០២នាក់មាន÷ ១-ឈ្មោះ បាវ ដូច ហៅបាវ សុភ័ក្រ ភេទប្រុស អាយុ ១៧ឆ្នាំ រស់ នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់ សំណាញ់ ក្រុងតាខ្មៅ មុខរបរជាកម្មករ និង២- ឈ្មោះ ចាន់ បញ្ញា ហៅ ណុច ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅបន្ទប់ជួល ភូមិថ្មី(១) សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ...