អំណោយសប្បុរសជន ជាច្រើនមុខបន្ដនាំយកមកផ្ដល់ជូន រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្ដដឹកជូនវីរៈកងទ័ពជួរមុខ និងជនភៀសសឹក

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទទួល អំណោយ ពីសប្បុរសជន មានជាគ្រឿងឧបភោគ បរិភោគ សម្ភារៈ គ្រឿបរិក្ខា និងថវិកា ដើម្បីបន្ដដឹកជូនវីរៈកងទ័ពជួរមុខ និងជនភៀសសឹក ខណៈក្រុមទាហានថៃនៅតែបន្តឈ្លានពានលើបូរណៈភាពទឹកដីកម្ពុជា ដោយប្រើF16 ទំលាក់និងបាញ់ផ្លោងគ្រាប់ចូលភូមិដ្ឋានប្រជាពលរដ្ឋស្លូតត្រង់មិនដាច់។ ពិធីប្រគល់និងទទួលនេះធ្វើឡើង នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអភិបាលរងរាជធានីភ្នំពេញ រួមជាមួយសប្បុរសជនជាច្រើនផងដែរ ។ លោក. ឃួង ស្រេង ក្នុងឱកាសនោះក៏បានអរគុណចំពោះ សប្បុរសជន ធនាគារអេស៊ីលីដា ដែលបានឧបត្ថម្ភអង្ករ ចំនួន៥០តោន ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរៈកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយ ភាពអង់អាចក្លាហាន មោះមុត ប្រឆាំង នឹងសត្រូវឈ្លានពាន ក្នុងស្មារតីស្នេហាជាតិមាតុភូមិ ព្រមទាំងបងប្អូន ប្រជាពលរដ្ឋដែលត្រូវបានភៀសសឹក មកណ្ឌលសុវត្ថិភាពនានា។ លោកបានបន្តថា៖ ទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែកលើកទឹកចិត្តដល់បងប្អូនកងកម្លាំងប្រដាប់អាវុធជួរមុខ ទាំងអស់ ...