ប្រធាន​អាស៊ាន​ថា កម្ពុជា និង​ថៃ យល់ព្រម​ចូលរួម​កិច្ចប្រជុំ​ពិសេស​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​ថ្ងៃទី​២២ ធ្នូ

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និយាយ​ថា កម្ពុជា​និង​ថៃ យល់ព្រម​ចូលរួម​កិច្ចប្រជុំ​ពិសេស​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២២ ខែ​ធ្នូ ក្នុង​ទីក្រុង​កូឡាឡាំពួរ ដើម្បី​ពិភាក្សា​ពី​ការ​ទប់ស្កាត់​កុំ​ឱ្យ​ជម្លោះ​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​រាលដាល​កាន់តែ​ខ្លាំង។ លោក អាន់វ៉ា បញ្ជាក់​ថា កម្ពុជា​និង​ថៃ ក៏បាន​យល់ព្រម​ផង​ដែរ​ឱ្យ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ចុះ​ត្រួតពិនិត្យ​តំបន់​ព្រំដែន ហើយ​ប្រមុខ​កងកម្លាំង​ប្រដាប់​អាវុធ​ម៉ាឡេស៊ី នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ ដើម្បី​បន្ត​ការ​ចូលរួម​ក្នុង​កម្រិត​យោធា។ លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​បន្ថែម​ថា កិច្ចប្រជុំ​ពិសេស​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​មាន​គោលដៅ​បញ្ចុះបញ្ចូល​ឱ្យ​ថៃ និង​កម្ពុជា ទប់ស្កាត់​កុំ​ឱ្យ​មាន​ភាព​តានតឹង​កើន​ឡើង​រឹតតែ​ខ្លាំង​នៅ​តាម​បណ្ដោយ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ប្រកាស​ថា លោក​បាន​ទាក់ទង​ជាមួយ​មេដឹកនាំ​ថៃ និង​កម្ពុជា ហើយ​ភាគី​ទាំង​ពីរ​បាន​បង្ហាញ​បំណង​ចង់​ដោះស្រាយ​ជម្លោះ​ព្រំដែន​របស់​ពួកគេ​ឱ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ជុំវិញ​ស្ថានការណ៍​សង្គ្រាម​ថៃ ឈ្លានពាន​កម្ពុជា ប្រទេស​ចិន បាន​ចេញ​មុខ​មក​និយាយ​អំពី​បញ្ហា​សង្គ្រាម​នៅ​តាម​ព្រំដែន​ខ្មែរ-ថៃ។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក Guo Jiakun បាន​ដាក់​ក្តី​សង្ឃឹម​ថា កម្ពុជា​និង​ថៃ នឹង​អនុវត្ត​ការ​អត់ធ្មត់​ជា​អតិបរមា បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា និង​កាត់បន្ថយ​ភាព​តានតឹង​នៅ​បណ្តោយ​ព្រំដែន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ក្នុង​ន័យ​នេះ ទីក្រុង​ប៉េកាំង នៅតែ​រក្សា​ជំហរ​តួនាទី​ស្ថាបនា​របស់​ខ្លួន​ក្នុង​ការ​ជំរុញ​កិច្ចចរចា​សន្តិភាព​រវាង​ភាគី​ជម្លោះ​ទាំង​ពីរ គឺ​កម្ពុជា និង​ថៃ។ ចិន នៅតែ​មើល​ឃើញ​ថា ភាគី​កម្ពុជា-ថៃ នឹង​នាំមក​នូវ​បទ​ឈប់​បាញ់​មួយ​ដែល​អាច​ស្ដារ​សន្តិភាព​រវាង​ប្រទេស​ទាំង​ពីរ។ ជាមួយ​គ្នា​នេះ អ្នកស្រី Kaja Kallas […] The post ប្រធាន​អាស៊ាន​ថា កម្ពុជា និង​ថៃ យល់ព្រម​ចូលរួម​កិច្ចប្រជុំ​ពិសេស​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​ថ្ងៃទី​២២ ធ្នូ appeared first on The Cambodia Daily Khmer .