ថៃកំណត់ផែនការចង់សម្រេចបទឈប់បាញ់ជាមួយកម្ពុជា មុនបុណ្យណូអែល

រដ្ឋាភិបាលថៃចង់សម្រេចឲ្យបានបទឈប់បាញ់​ នៅ​មុនពិធីបុណ្យណូអែល​នៅថ្ងៃទី២៥ ខែធ្នូខាងមុខ។ នេះបើតាមមជ្ឈមណ្ឌលព័ត៌មានរួមសម្រាប់ស្ថានការណ៍ព្រំដែនថៃ-កម្ពុជា នៅថ្ងៃទី១៨ ធ្នូ ឆ្នាំ២០២៥។ ​ដើម្បីសម្រេចបាន​បទឈប់បាញ់នេះ ថៃបានដាក់លក្ខខណ្ឌចំនួន៣ ដដែល​មកកម្ពុជាដូចជា ការទាមទារឲ្យកម្ពុជាប្រកាសបទឈប់បាញ់មុន និងការដោះមីនមនុស្សធម៌ជាដើម។