ចិន និង​អាមេរិក រុញ​ថៃ-កម្ពុជា ឱ្យ​បញ្ឈប់​ការ​វាយ​ប្រយុទ្ធ​គ្នា​មុន​ជំនួប​ប្រមុខ​ការទូត​អាស៊ាន​នៅ​ថ្ងៃទី​២២ ធ្នូ

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា បង្ហាញ​របាយការណ៍​អំពី​ស្ថានការណ៍​សឹក​ដែល​កងទ័ព​ថៃ​នៅតែ​បន្ត​ឈ្លានពាន​ទឹកដី​កម្ពុជា នៅ​យោធភូមិភាគ​ទី​៤ និង​ទី​៥។ តាម​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា អ្នកស្រី ម៉ាលី សុជាតា ស្ថានការណ៍​ជួរមុខ​ក្នុង​សមរភូមិ​យោធភូមិភាគ​ទី​៥ ក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ពោធិ៍សាត់ កងទ័ព​ថៃ នៅតែ​បន្ត​បាញ់​ប្រហារ​មក​កម្ពុជា គិត​ចាប់ពី​ម៉ោង ៥​ល្ងាច​ថ្ងៃទី​១៨ ធ្នូ។ ក្នុង​ការ​វាយប្រហារ​យ៉ាង​កំរោល​នេះ កងទ័ព​ថៃ បាន​ប្រើប្រាស់​អាវុធ​ធុន​ធ្ងន់​ដូចជា យន្តហោះ​ចម្បាំង F-16 នាវាចម្បាំង កាំភ្លើងធំ ១៥៥​មិល្លីម៉ែត្រ ១០៥​មិល្លីម៉ែត្រ រថយន្ត​បាញ់​រ៉ុក្កែត DTI-2 ដ្រូន​ទម្លាក់​គ្រាប់បែក និង​បាញ់​ផ្សែង​ពុល។ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា រូប​នេះ បាន​ហៅ​ប្រទេស​ថៃ គឺជា​រដ្ឋ​ដែល​បំពាន​ច្បាប់​អន្តរជាតិ ជា​រដ្ឋ​ដែល​បំផ្លាញ​សន្តិភាព និង​សន្តិសុខ ប៉ះពាល់​ខ្លាំង​ដល់​ស្ថិរភាព​តំបន់។ គិត​ត្រឹម​ថ្ងៃ​សុក្រ ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ សង្គ្រាម​ថៃ ឈ្លានពាន​កម្ពុជា ចូល​ដល់​ថ្ងៃទី​១៣ ហើយ។ ជុំវិញ​ស្ថានការណ៍​សឹក​ថៃ ឈ្លានពាន​នេះ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Marco Rubio បាន​ទូរសព្ទ​ទៅ​កាន់​សមភាគី​ថៃ លោក Sihasak Phuangketkeow […] The post ចិន និង​អាមេរិក រុញ​ថៃ-កម្ពុជា ឱ្យ​បញ្ឈប់​ការ​វាយ​ប្រយុទ្ធ​គ្នា​មុន​ជំនួប​ប្រមុខ​ការទូត​អាស៊ាន​នៅ​ថ្ងៃទី​២២ ធ្នូ appeared first on The Cambodia Daily Khmer .