នគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីលួចម៉ូតូបានរយៈពេល៣ម៉ោង

ភ្នំពេញ÷កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីលួចម៉ូតូ១គ្រឿងបាន៣ម៉ោង។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្ដោះសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីចាត់ការតាមនីតិវិធី។ មន្ត្រីនគរបាលឲ្យដឹងថា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោងប្រហែល០៤និង៣០នាទីទៀបភ្លឺ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១នាក់ពីបទលួច (លួចម៉ូតូ០១គ្រឿងម៉ាកHonda C125ស៊េរី 2024) ឃាត់ខ្លួននៅចំណុចលើដងផ្លូវលេខ ២៤៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ប្រព្រឹត្តបទល្មើសនៅចំណុចមុខផ្ទះជួល ផ្លូវលេខ២១៧ ក្រុមទី៥១ ភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក  រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង០១និង ៤០នាទីរំលងអាធ្រាត្រ ។ មន្ត្រីនគរបាលបញ្ជាក់ថា ជនសង្ស័យ ឈ្មោះ សំ វុត្ថា ហៅ ថា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅពុំពិតប្រាកដ(មានសារធាតុញៀន) ។ វត្ថុតាងចាប់យកមាន៖ ម៉ូតូ០១គ្រឿងម៉ាក Honda C125ស៊េរី 2024 ពណ៍ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1AR-8198 ...