កីឡាករ Sebastien Haller របស់កូតឌីវ័រ ដែលស៊ុតបញ្ចូលទីបានជួយឲ្យប្រទេសនេះឈ្នះពានរង្វាន់ Africa Cup of Nations ចុចុងក្រោយបំផុត ត្រូវដកខ្លួនចេញពីការប្រកួតក្នុងខែនេះក្នុងប្រទេសម៉ារ៉ុក ដោយសាររបួស។ ខ្សែប្រយុទ្ធរូបនេះបានរងរបួសសរសៃពួររបស់គាត់ពេលលេងឱ្យក្រុម Utrecht ក្នុងលីគកំពូលរបស់ហូឡង់កាលពីចុងសប្តាហ៍ ហើយត្រូវបានទទួលការព្យាបាលនៅក្នុងទីក្រុង Marbella ប្រទេសអេស្ប៉ាញក្នុងសប្តាហ៍នេះ។ ប៉ុន្តែសហព័ន្ធបាល់ទាត់កូតឌីវ័របាននិយាយថារបួសរបស់ Hallerដែលមាន វ័យ ៣១ ឆ្នាំនឹងមិនអាចធ្វើឲ្យគាត់នៅក្រៅប្រទេសបានឡើយ ហើយពួកគេបានកោះហៅខ្សែប្រយុទ្ធ Evann Guessand អាយុ ២៤ ឆ្នាំ ពី Aston Villa មកជំនួសវិញ។ Haller ដើរតួយ៉ាងសំខាន់ខ្លាំងអស្ចារ្យ ក្នុងភាពជោគជ័យរបស់កូតឌីវ័រកាលពី 2 ឆ្នាំមុន ដោយបានជាសះស្បើយពីការព្យាបាលជំងឺមហារីកដើម្បីបន្តអាជីពរបស់គាត់ ហើយអាចស៊ុតបញ្ចូលទីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងវគ្គផ្តាច់ព្រ័ត្របាន។ កូតឌីវ័រ នឹងចាប់ផ្តើមការពារតំណែងជើងឯកជាមួយក្រុមជម្រើសជាតិ ម៉ូសំប៊ិក ក្នុងទីក្រុង Marrakech នៅថ្ងៃពុធ៕