សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២២ លើប្រធានបទ «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៥

ភ្នំពេញ ៖ សេចក្តីថ្លែងការណ៍រួមវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២២ លើប្រធានបទ «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន” វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក) ចាត់ទុកជម្លោះព្រំដែនជាមូលបទដ៏សំខាន់ មួយសម្រាប់វិស័យសារព័ត៌មាននៅកម្ពុជា ដែលអ្នកដឹកនាំស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន ត្រូវដកស្រង់ពិសោធន៍ បង្កើនចំណេះដឹងបន្ថែម និងត្រៀមខ្លួនសម្រាប់បញ្ហាប្រឈម ដែលនឹងកើតឡើង។ ក្នុងន័យនេះការលើកយកប្រធានបទ «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» មកជជែកពិភាក្សា នាពេលនេះមិនគ្រាន់តែឆ្លុះបញ្ចាំងនូវបច្ចុប្បន្នភាពប៉ុណ្ណោះទេ ប៉ុន្តែវាបណ្តុះស្មារតីអ្នកសារព័ត៌មានក្នុងការលើក កម្ពស់ការទទួលខុសត្រូវលើអត្ថបទព័ត៌មាន ការផ្ទៀងផ្ទាត់ព័ត៌មាន និងពាក្យពេចន៍មុននឹងផ្សព្វផ្សាយព័ត៌មាន ជូនដល់សាធារណជនជាតិ និងអន្តរជាតិ។ ផ្តើមពីនោះម្ចាស់ស្ថាប័នសារព័ត៌មាន និពន្ធនាយក និពន្ធនាយករង រួមទាំងតំណាងស្ថាប័នសារព័ត៌មាន បានយកចិត្តទុកដាក់ពិភាក្សាផ្លាស់ប្តូរយោបល់ ហើយបានអនុម័តចេញនូវសេចក្តីថ្លែងការណ៍រួមដែល មានខ្លឹមសារដូចខាងក្រោម៖ ១- វ.ន.ស.ក. សូមកោតសរសើរដោយស្មោះចំពោះអ្នកសារព័ត៌មាន ស្ថាប័ន និងសមាគមសារព័ត៌មានដែល បានពុះពារ គ្រប់ឧបសគ្គក្នុងការបំពេញការងាររបស់ខ្លួនបានយ៉ាងល្អតាមវិជ្ជាជីវៈ ក្រមសីលធម៌ សំខាន់ ក្នុងដំណាក់កាលនៃជម្លោះព្រំដែន។ ២- វ.ន.ស.ក. យល់ឃើញថា អំឡុងពេលនេះ ឬចាប់ពីពេលនេះទៅអ្នកសារព័ត៌មាន ក៏ដូចជាម្ចាស់ស្ថាប័ន សារព័ត៌មាននីមួយៗត្រូវត្រៀមខ្លួនឱ្យបានល្អថែមមួយកម្រិតទៀតដើម្បីប្រឈមមុខនឹងហេតុការណ៍ ដែលកើតចេញពីបញ្ហាជម្លោះព្រំដែន។ ៣- វ.ន.ស.ក. យល់ឃើញថា កាលៈទេសៈនៃជម្លោះព្រំដែន ការិយាល័យនិពន្ធ ...