រដ្ឋបាលខណ្ឌដូនពេញ ថ្លែងអំណរគុណនូវទឹកចិត្តសប្បុរធម៌របស់ អាជីវករនៅតាមបណ្តោយផ្លូវថ្មើរជើងចតុមុខ ដែលបានចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា

ភ្នំពេញ​៖​ រដ្ឋបាលខណ្ឌដូនពេញ សូមថ្លែងអំណរគុណនូវទឹកចិត្តសប្បុរធម៌របស់ អាជីវករនៅតាមបណ្តោយផ្លូវថ្មើរជើងចតុមុខ ដែលបានចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលបាននឹងកំពុងប្រយុទ្ធ យ៉ាងអង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី តតាំងជាមួយសត្រូវឈ្លានពានដែនអធិបតេយ្យភាពរបស់កម្ពុជា និងបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក ដោយសារសង្រ្គាមរវាងកងទ័ពកម្ពុជា និងកងទ័ពឈ្លានពានថៃ តាមរយៈរដ្ឋបាលខណ្ឌដូនពេញ។   ជាមួយគ្នានេះ​ រដ្ឋបាលខណ្ឌដូនពេញ​ សូមគោរពថ្លែងអំណរគុណដល់ លោក-លោកស្រី ឱ្យទទួលបាននូវសុខភាពល្អបរិបូរណ៍ រកស៊ីទទួលទានមានបាន និងជូនពរជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។    សូមបញ្ជាក់ផងដែរ សម្រាប់ទីតាំងដែលបងប្អូនប្រជាពលរដ្ឋដែលមានចិត្តបន្តចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា គឺនៅសាលាខណ្ឌដូនពេញ សាលាសង្កាត់ទាំង១១ និងទីរួមផ្សារទាំង៣ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ក្រៅពីទីតាំងទាំងអស់ខាងលើមិនមែនជារបស់រដ្ឋបាលខណ្ឌដូនពេញទេ៕ដោយ​៖តារា​