អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ថៃបានបន្តបង្កើតព័ត៌មានក្លែងក្លាយជាច្រើន ក្នុងនោះថៃក៏បានប្រើ បច្ចេកវិទ្យា Ai ដើម្បីប្រឌិត កាឡៃការពិតជុំវិញស្ថានភាព ជម្លោះបច្ចុប្បន្ន និងថ្មីៗនេះបានបង្កើតរូបភាពអវិជ្ជមានប៉ះពាល់ធ្ងន់ធ្ងរ ដល់អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាល កងទ័ព និងពលរដ្ឋកម្ពុជា

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថា ៖ ថៃបានបន្តបង្កើតព័ត៌មានក្លែងក្លាយជាច្រើន ក្នុងនោះថៃក៏បានប្រើ បច្ចេកវិទ្យាAi ដើម្បីប្រឌិត កាឡៃការពិតជុំវិញស្ថានភាព ជម្លោះបច្ចុប្បន្ន និងថ្មីៗនេះបានបង្កើតរូបភាពអវិជ្ជមានប៉ះពាល់ធ្ងន់ធ្ងរ ដល់អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាល កងទ័ព និងពលរដ្ឋកម្ពុជា, ពលរដ្ឋកម្ពុជាដែលជាជនស៊ីវិលស្លួតត្រង់ បានទទួលរងគ្រោះរួចទៅហើយដោយសារការវាយប្រហារផ្នែកយោធាដោយបំពានច្បាប់របស់ថៃ ដោយក្នុងនោះប្រជាពលរដ្ឋចំនួនជិតកន្លះលាន បានបង្ខំចិត្តភៀសខ្លួនចេញពីភូមិឋានខ្លួន ហើយកំពុងទទួលរងនូវទុក្ខវេទនា ក្រោយពេលថៃបានបើកនិងបានបន្តការទម្លាក់គ្រាប់បែក និងការវាយប្រហារ ដោយប្រដាប់អាវុធគ្រប់ធុនមកលើកម្ពុជា ដោយឥតរើសគោលដៅឡើយ។ ខណៈរាជរដ្ឋាភិបាល ក្រសួងព័ត៌មានកំពុងចាត់វិធាននានា ដើម្បីទប់ស្កាត់ និងគ្រប់គ្រងការផ្សាយព័ត៌មានក្លែងក្លាយ និងការផ្សាយព័ត៌មានបំពុលផ្សេងៗ សូមសាធារណៈជនកុំចែកចាយព័ត៌មានប្រភេទដូចបានរៀបរាប់ជូនខាងលើ ពិសេសព័ត៌មានអវិជ្ជមាន និងរូបភាពប្រឌិតដែលប៉ះពាល់ដល់ អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនយើង។សូមអ្នកប្រើបណ្តាញសង្គមទាំងអស់ ចួលរួមទាំងអស់គ្នា ក្នុងកាលៈទេសៈដែលយើងជួបការលំបាកនេះ និងតទៅមុខ សូមរក្សាសុវត្ថិភាពពលរដ្ឋ និងសហគមន៍យើង កុំបង្ហាញរូបភាពដែលក្រសួងព័ត៌មានបានអំពាវនាវ និងហាមឃាត់មិនឱ្យផ្សាយ/ចែកចាយ ដើម្បីចូលរួមរក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាពនយោបាយ និងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ។ ការផ្សាយអំពីស្ថានភាពក្នុងខេត្តតាមបណ្តោយព្រំដែនមិនត្រូវបង្កហានិភ័យគ្រោះថ្នាក់ណាមួយឡើយ ចំពោះការក្សាសុវត្ថិភាពរបស់ពលរដ្ឋ សហគមន៍ និងអាជ្ញាធរដែលកំពុងខ្នះខ្នែងទាំងយប់ ទាំងថ្ងៃ ...