អនុទិន ធ្វើសង្គ្រាមជាមួយកម្ពុជាជាឈ្នាន់ស្វែងរកសំឡេងឆ្នោត ខណៈបក្សប្រឆាំជាប់គាំងរបូតសំឡេងគាំទ្រ

កាសែតបាងកកប៉ុស្តិ៍ បានចេញផ្សាយអត្ថបទវិភាគនៅថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៥ នេះដោយ «ឱ! សង្គ្រាមដ៏គួរឱ្យស្រឡាញ់» ដោយសម្ដៅដល់នាយកណ្ដុរ អនុទិន ជានាយករដ្ឋមន្ត្រីល្មោភសង្គ្រាម ហើយបង្កាត់ភ្លើងសង្គ្រាមឈ្លាពានកម្ពុជាដើម្បីប្រយោជន៍ឲ្យខ្លួនមានសំឡេងឆ្នោតគាំទ្រនៅអណត្តិក្រោយ។ សំណួរសួរថា តើគេចង់បង្កាត់ភ្លើងរវាងប្រទេសទាំងពីររហូតឬយ៉ាងណា ? គណបក្សមួយដែលបង្កាត់ភ្លើងបែបនេះតើទ្រាំក្តៅយូរប៉ុណ្ណា ? នៅសល់អុសប៉ុន្មានទៀត ? យ៉ាងណាមិញខ្លឹមសារអត្ថបទវិភាគពីស្ថានភាពនយោបាយថៃមួយបានរៀបរាប់ទាំងស្រុងថា ការផ្ទុះឡើងជាថ្មីនៃជម្លោះតាមព្រំដែនថៃ-កម្ពុជា មិនត្រឹមតែបានផ្លាស់ប្តូរការគណនាផ្នែកយោធា និងការពិភាក្សាលើបញ្ហាសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបានកែប្រែវាសនានយោបាយរបស់គណបក្សធំៗនៅក្នុងប្រទេសថៃដូចគ្នា ខណៈពេលដែលការផ្លាស់ប្តូរការបាញ់កាំភ្លើងធំ ការជម្លៀសប្រជាជនស៊ីវិល និងការបង្កើនកម្លាំងយោធាកំពុងគ្របដណ្តប់លើព័ត៌មានក្នុងស្រុកថៃ គណបក្សភូមិចៃថៃ ដែលជាគណបក្សកាន់អំណាច និងលោក អនុទិន ឆានវីរៈគុល នាយករដ្ឋមន្ត្រីចាំផ្ទះ បានរកឃើញថា ខ្លួនកំពុងឈរនៅលើជំហរមួយដែលរឹងមាំជាងការរំពឹងទុក។ ផ្ទុយទៅវិញ គណបក្សប្រជាជន ដែលជាបក្សប្រឆាំងដ៏សំខាន់ ដែលធ្លាប់សង្ឃឹមថានឹងទាញយកប្រយោជន៍ពីការរិះគន់លើបញ្ហាសេដ្ឋកិច្ច និងកម្សោយភាពដឹកនាំរបស់បក្សភូមិចៃថៃ បែបជាត្រូវឃើញថាសន្ទុះរបស់ខ្លួនគាំងជាប់ទៅវិញ ពោលគឺធ្លាក់សំឡេងគាំទ្រ។ ប៉ុន្មានសប្តាហ៍មុនពេលមានការប៉ះទង្គិចជាមួយកម្ពុជា ការយកចិត្តទុកដាក់ខាងនយោបាយត្រូវបានផ្តោតយ៉ាងខ្លាំងលើបញ្ហាក្នុងស្រុក រួមមាន៖ តម្លៃទំនិញឡើងថ្លៃ ទឹកជំនន់នៅភាគខាងត្បូង ការជជែកដេញដោលយ៉ាងខ្លាំងក្លាលើការវិសោធនកម្មរដ្ឋធម្មនុញ្ញ និងវិបត្តរៀបចំព្រឹត្តិការណ៍ធំៗ ។ ការស្ទង់មតិបានបង្ហាញថា អ្នកបោះឆ្នោតជាច្រើនមិនទាន់សម្រេចចិត្ត ឬមានទំនោរទៅរកមនោគមវិជ្ជាប្រឆាំងនឹងរបបចាស់នៅឡើយទេ។ ...