អាមេរិក​ប្រកាស​បើក​ប្រតិបត្តិការ​នៅ​ស៊ីរី លើ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម

លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ប្រកាស​នៅ​ល្ងាច​ថ្ងៃសុក្រ​ទី ១៩​ធ្នូ ថា អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​វាយប្រហារ​សង​សឹង​យ៉ាង​ដំណំ។ នេះ​ជា​លើក​ទីមួយ​ហើយ​ ដែល​អាមេរិក​បើក​ប្រតិបត្តិការ​​យោធា នៅ​ស៊ីរី​ គិត​ចាប់​តាំងពី​ស៊ីរី​មាន​មេដឹកនាំ​ថ្មី​ ជា​អតីត​ជនជីហាត​​បាន​មួយ​ឆ្នាំមក។​