ខេត្តកំពង់ស្ពឺ៖ មន្ត្រីនគរបាលស្រុកគងពិសីបានឲ្យដឹងនៅរសៀលថ្ងៃទី២០ខែធ្នូឆ្នាំ២០២៥នេះថា មុខសញ្ញាចោលលួចម៉ូតូដែលតែងតែធ្វើសកម្មភាពនៅខេត្តកំពតហើយរត់មកលាក់ខ្លួននៅស្រុកគងពិសី ត្រូវសមត្ថកិច្ចបង្ក្រាបបានបង្កឲ្យមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋដែលកំពុងច្រូតស្រូវ។ មន្ត្រីនគរបាលបានឲ្យដឹងថា ដោយបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងអធិការនគរបាលស្រុកគងពិសី ដឹកនាំបញ្ជាពីលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុក បានឱ្យកំលាំងព្រហ្មទណ្ឌចុះសហការស្រាវជ្រាវមុខសញ្ញាលួចម៉ូតូឆ្លងខេត្ដ មានទីលំនៅក្នុងស្រុកគងពិសីម្នាក់ឈ្មោះ សាំង រក្សា ភេទប្រុស អាយុ ៣៨ឆ្នាំ នៅភូមិប្រវឹកពង ឃុំទឹកល្អក់ ស្រុកគងពិសី។ បន្ទប់ពីទទួលបានបញ្ជានេះសមត្ថកិច្ចកំណត់ជាក់ស្ដែង មុខសញ្ញាបានធ្វើសកម្មភាពលួចកាច់កម៉ូតូម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០២២ ពណ៌ខ្មៅពាក់ស្លាកលេខកំពត 1T.7441 ចេញពីចំណុចភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៥ ។ ក្រោយប្រតិបត្ដិការឃាត់ខ្លួនបានកំលាំងនគរបាលស្រុកគងពិសីបានប្រគល់មុខសញ្ញាសង្ស័យខាងលេី ជូនស្នងការដ្ឋាននគរបាលខេត្ដកំពតចាត់ការតាមនីតិវិធី រួមជាមួយម៉ូតូ២គ្រឿង ម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត1T.7441 និងម៉ូតូម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០២២ ពណ៌ខ្មៅ ដែលមានពាក់ស្លាកលេខ ភ្នំពេញ1JQ.7441 ក្នុងនោះមានដង្កាប់ដែកចំនួន១ ,សោទីបបំពង់អក្សLលេខ៨ចំនួន១ ,សោមួលវ៉ីសលេខ៨(កែច្នៃសម្រាប់កាច់កម៉ូតូ)ចំនួន៣ ,ដែកឆាបចំនួន១ ...