ប្រធានាធិបតីតៃវ៉ាន់សន្យាបើកអង្កេតស៊ីជម្រៅ ក្រោយការវាយប្រហារនៅកណ្តោលក្រុងតៃប៉ិ

លោកប្រធានាធិបតីតៃវ៉ាន់ ឡៃ ឈីងតឿ បានសន្យានៅថ្ងៃសៅរ៍ ទី២០ ធ្នូ បើកអង្កេតស៊ីជម្រៅ ក្រោយការវាយប្រហារដោយកាំបិត ដែលបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣នាក់ បានស្លាប់ និងរបួសជាង១០នាក់។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង នៅថ្ងៃសុក្រទី ១៩ ធ្នូ នៅស្ថានីយ៍រថភ្លើងក្រោមដី និងផ្សារទំនើបមួយកន្លែង ដែលស្ថិតនៅកណ្តាលទីក្រុងតៃប៉ិ។