ភ្នំពេញ៖ សប្បុរសជនបន្ដនាំយកអំណោយជាសម្ភារៈ គ្រឿឧបភោគ បរិភោគនិងថវិកា មកជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដឹកទៅចែកវីរៈកងទ័ពជួរមុខនិងជនភៀសសឹក ។ ជាកស្ដែង សប្បុរសជនបាននាំយកថវិកា អង្ករ ម៉ូតូ និងគ្រឿងឧបភោគ បរិភោគ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃខណៈក្រុមទាហានថៃនៅតែបន្តឈ្លានពានលើបូរណៈភាពទឹកដីកម្ពុជាយ៉ាងគឃ្លើននោះ។ចំណែករដ្ឋបាលខណ្ឌព្រែកព្នៅមានថវិកាចំនួន៣០លានរៀលនិងសំភារៈស្បៀងអាហារគ្រប់ប្រភេទចំនួន៥ឡានបន្ថែមទៀត។ ពិធីប្រគល់និងទទួលអំណោយមនុស្សធម៌ខាងលើបានធ្វើឡើងនារសៀលថ្ងៃទី២០ ធ្នូ២០៥នេះ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ។ លោក ឃួង ស្រេង ក្នុងឱកាសនោះ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុនថោនគ្រុបនិងផែស្ងួត លី ធាម ដែលបានឧបត្ថម ថវិកា អង្ករ ម៉ូតូនិងគ្រឿងឧបភោគ បរិភោគ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរៈកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយ ភាពអង់អាចក្លាហាន មោះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ក្នុងស្មារតីស្នេហាជាតិមាតុភូមិ ព្រមទាំងបងប្អូន ប្រជាពលរដ្ឋភៀសសឹក។ លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ នៅពេលប្រទេសជាតិមានសង្គ្រាមជាមួយចោរឈ្លានពានសៀម បងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសបានសាមគ្គីគ្នាល្អណាស់ ...