អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោកអ៊ីមរ៉ាន់ ខាន់ និងភរិយាត្រូវតុលាការផ្តន្ទាទោស នៅថ្ងៃសៅរ៍ ទី២០ ធ្នូ ដាក់ពន្ធនាគាររយៈពេល ១៧ឆ្នាំ ពីបទរំលោភសេចក្តីទុកចិត្ត និងប្រព្រឹត្តអំពើពុករលួយ។ បទចោទនេះគឺពាក់ព័ន្ធនឹងការទទួលអំណោយ ពីព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត នៅអំឡុងពេលដែលលោកអ៊ីមរ៉ាន់ ខាន់ នៅកាន់អំណាច។ ចំពោះសមាជិកគណបក្សរបស់លោកអ៊ីមរ៉ាន់ ខាន់ ការកាត់ទោសរបស់តុលាការអាយ៉ង គឺជាអំពើអយុត្តិធម៌ និងគ្រាន់តែចង់បន្តឃុំខ្លួនលោកអតីតនាយករដ្ឋមន្រ្តីដោយខុសច្បាប់តែប៉ុណ្ណោះ។