នគរបាលខេត្តកែប បង្ក្រាបបុរសជនជាតិចិនម្នាក់ ដកហូតអាវុធខ្លី ៤ដើម និងគ្រាប់រាប់រយគ្រាប់

ខេត្តកែប៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកែប បានបើកប្រតិបត្តិការស្រាវជ្រាវ និងឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ជាបន្តបន្ទាប់ ក្រោយមានករណីផ្ទុះអាវុធបង្កការភ្ញាក់ផ្អើល កាលពីល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។ ​ ​ក្រោមបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប កម្លាំងជំនាញចម្រុះរួមមាន ផែនអន្តោប្រវេសន៍ ផែនព្រហ្មទណ្ឌ និងនគរបាលក្រុង កែប បានចុះអន្តរាគមន៍ភ្លាមៗនៅចំណុចផ្ទះជួល ក្នុងភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប។ ​ មន្ត្រីនគរបាលបានឲ្យដឹងថា ​ជនសង្ស័យមានឈ្មោះ FEI YICHAO ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរជាអ្នកបើកបររថយន្ត។ យោងតាមរបាយការណ៍ ជននេះបានយកអាវុធខ្លីម៉ាក COONAN បាញ់បោះដោយសេរីឡើងលើចំនួន ៦គ្រាប់នៅចំណុចដីឡូតិ៍មួយកន្លែង ក្បែរផ្ទះជួលរបស់ខ្លួន។ ​ ​ក្រោយការឆែកឆេរដោយមានការសម្របសម្រួលពីលោក អ៊ូច ពិសាល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកែប សមត្ថកិច្ចបានរកឃើញ៖ ​អាវុធខ្លីសរុប៖ ០៤ ដើម។ ​គ្រាប់មិនទាន់ប្រើ៖ ១៧៩ គ្រាប់។ ...