ថៃបន្តឈ្លានពាន បន្តវាយប្រហារខ្លាំងនៅភូមិសាស្ត្រប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ និងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖ យោធាថៃឈ្លានពាន នៅតែបន្តវាយប្រហារខ្លាំងនៅភូមិសាស្ត្រប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ និងប៉ោយប៉ែត និងតំបន់សំខាន់មួយចំនួនទៀតស្ថិតនៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។ ក្នុងនោះ នៅម៉ោង២ដល់ម៉ោង៣រសៀលនេះ យោធាថៃបន្តបាញ់ប្រហារដោយប្រើប្រាស់កាំភ្លើងDK-106 ចល័តលើរថយន្តចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។ នេះបើតាមលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការជាតិ។ ក្នុងសន្និសីទកាសែតនារសៀលថ្ងៃទី២១ ធ្នូនេះ អ្នកនាំពាក្យក្រសួងការពារជាតិបានរៀបរាប់យ៉ាងលម្អិតពីស្ថានការណ៍ដែលយោធាថៃនៅតែបន្តឈ្លានពានទឹកដីកម្ពុជានៅយោធភូមិភាគទី៤ និងទី៥ ដែលមកទល់ពេលនេះគឺមានរយៈពេល១៥ថ្ងៃហើយ។ ស្ថានការណ៍ជួរមុខក្នុងសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃនៅតែបន្តបាញ់ប្រហារដើម្បីឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា គិតចាប់ពីម៉ោង១០ព្រឹកដល់ម៉ោង៣រសៀលថ្ងៃទី២១ ធ្នូ។ ម៉ោង១០:០០នាទី-១១:១១នាទីព្រឹកថ្ងៃទី២១ ធ្នូ យោធាថៃ បានបាញ់ផ្សែងពុលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ តាថាវ ភ្នំខ្មោច ជាំតែ ភ្នំត្រងោល និងគោល៨។ ម៉ោង១១:០០-១២:០០នាទី យោធាថៃ នៅតែបន្តបាញ់កាំភ្លើងធំចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ តាថាវ ភ្នំខ្មោច ជាំតែ និងបានបាញ់ចូលភូមិសាស្ត្រប្រាសាទតាមាន់ធំ។ ម៉ោង១២:០០-១៣:០០នាទី យោធាថៃ នៅតែបាញ់កាំភ្លើងធំចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ ភ្នំខ្មោច ជាំតែ និងបានបាញ់ចូលភូមិសាស្ត្រប្រាសាទតាមាន់ធំ។ ម៉ោង១៣:០០-១៤:០០នាទី យោធាថៃ ចាប់ផ្តើមបន្តបាញ់កាំភ្លើងធំ កាំភ្លើងត្បាល់ រថក្រោះ ...