អ៊ីរ៉ង់ពួតដៃជាមួយវ៉េណេស៊ុយអេឡា ទប់ទល់នឹងអាមេរិក

អ៊ីរ៉ង់ បានស្នើពួតដៃសហការលើគ្រប់វិស័យជាមួយ វ៉េណេស៊ុយអេឡា ដើម្បីប្រយុទ្ធប្រឆាំងនឹងសកម្មភាពដ៏គឃ្លើនរបស់ទាហានអាមេរិក នៅដែនសមុទ្រការ៉ាអ៊ីប និងប៉ាស៊ីហ្វិក។ សំណើរបស់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ធ្វើឡើងបន្ទាប់ពីកងទ័ពជើងទឹកអាមេរិក បានរឹបអូសកប៉ាល់ដឹកប្រេង ជាលើកទី២ នៅសមុទ្រវ៉េណេស៊ុយអេឡា។