ភ្នំពេញ ៖ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ លោកអធិការខណ្ឌឫស្សីកែវ រួមជាមួយមន្រ្តីក្រោមឪវាទជាច្រើនរូប បាននិមន្តព្រះសង្ឃរៀបចំសូត្រមន្ត ឡើងអគារអធិការខណ្ឌថ្មី ក្នុងនោះ ក៏មានរៀបចំពិសារអាហារសាមគ្គី ដើម្បីថ្លែងអំណរគុណដល់ សប្បុរសជន ដែលបានចូលរួមកសាង និងប្រមូលជាសម្ភារៈ គ្រឿងឧបភោបបរិភោប មួយចំនួន យកទៅជួយដល់ ជនភៀសសឹក និងវីរៈកងទ័ពជួរមុខ។ ក្នុងពិធីនេះ ក៏មានកអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ហ៊ុន ប៊ុនធឿន និងស្វាមី លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ និងភរិយា រួមជាមួយវត្តមានលោកស្នងការរងនគរបាលរាជធានីភ្នំពេញផងដែរ ចំពោះថវិកា ដែលទទួលបានពីសប្បុរសជន បានមកពីការគៀរគរ តាមរយៈលោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ ដោយផ្ទាល់ និងរួមទាំងមន្រ្តី នៅក្នុងអធិការខណ្ឌ ដើម្បីយកមកជួសជុល និងសាងសង់ អាគារអធិការដ្ឋាន ថ្មី។ ក្នុងពិធីនេះដែរ លោកអធិការនគរបាលខណ្ឌឫស្សីកែវ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ លោកជំទាវ លោក លោកស្រី និងកងកម្លាំងនគរបាល ចំពោះ សប្បុរសជន ...