ខ្មែគ្រប់និន្នាការនៅបារាំងរួមគ្នាធ្វើបាតុកម្ម​ថ្កោលទោសថៃធ្វើសង្រ្គាមឈ្លានពានកម្ពុជា

បន្ទាប់ពីខកខានមិនបានធ្វើបាតុកម្មប្រឆាំងសង្រ្គាមឈ្លានពានរបស់ថៃ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ប្រជាជនខ្មែរនៅប្រទេសបារាំងបានទៅជួបជុំគ្នាយ៉ាងច្រើនកកកុញនៅទីលានសិទ្ធិមនុស្ស ត្រូកាដេរ៉ូ ក្នុងទីក្រុងប៉ារីស។ ក្រោមតំណក់ទឹកភ្លៀងរលឹមមិនឈប់ ប្រជាជនខ្មែរ មកពីគ្រប់និន្នាការគណបក្សបានរួមគ្នាធ្វើបាតុកម្ម ស្រែកថ្កោលទោស និងទាមទារឲ្យថៃឈប់ធ្វើសង្រ្គាមវាយប្រហារទៅលើកម្ពុជាដែលជាប្រទេសកំណើតរបស់ពួកគេ។ បើតាមប៉ូលិសបារាំង មនុស្សប្រមាណ១៨០០នាក់បានចូលរួមធ្វើបាតុកម្មនៅទីលានត្រូកាដេរ៉ូ កាលពីថ្ងៃអាទិត្យទី២១ធ្នូម្សិលមិញ។