ខេត្តព្រះវិហារ ៖ លោកស្រី កែកុល សោភា នាយិកាក្រុមហ៊ុនទូរីត្រេឌីង & អ៊ុនវេសម៉ិន ឯ.ក បានចាត់តំណាងឱ្យយកថវិកាចំនួន ៣០លានរៀលឧបត្ថម្ភ ជូនរដ្ឋបាលខេត្តព្រះវិហារដើម្បីគ្រប់គ្រងមណ្ឌលសុវត្ថិភាព និងផ្គត់ផ្គង់ដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងភូមិសាស្ត្រខេត្តព្រះវិហារ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។ សូមបញ្ជាក់ថា ៖ លោក គឹម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ថា ៖ រដ្ឋបាលខេត្តព្រះវិហារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី កែកុល សោភា នាយិកាក្រុមហ៊ុនទូរីត្រេឌីង & អ៊ុនវេសម៉ិន ឯ.ក ដែលបានឧបត្ថម្ភថវិកាចំនួន ៣០.០០០.០០០៛(សាមសិបលានរៀលគត់) ជូនរដ្ឋបាលខេត្តព្រះវិហារ ដើម្បីគ្រប់គ្រងមណ្ឌលសុវត្ថិភាព និងផ្គត់ផ្គង់ដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ លោក គឹម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ សូមប្រសិទ្ធពរ បវរមហាប្រសើរ និងពុទ្ធពរទាំងបួនប្រការគឺៈអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ ដោយ ៖ សិលា