ម៉ាឡេស៊ី៖ កម្ពុជា បានដាក់សំណើរឱ្យមានបទឈប់បាញ់មុនម៉ោង១២យប់ថ្ងៃទី២២ ខែធ្នូ ប៉ុន្តែភាគីថៃ បានទាមទារឱ្យភាគីកម្ពុជាធ្វើសំណើរជាលាយលក្ខណ៍អក្សរ។ ជាមួយគ្នានេះ ម៉ាឡេស៊ី កំពុងបន្តដឹកនាំប្រជុំត្រីភាគីជាមួយកម្ពុជា និងថៃ ដើម្បីបន្តពិភាក្សាអំពីបទឈប់បាញ់។ នេះបើតាមសេចក្ដីរាយការណ៍របស់លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាដែលកំពុងចូលរួមយកព័ត៌មានផ្ទាល់នៅក្នុងប្រទេសម៉ាឡេស៊ី។ លោក ពុយ គា នឹងបន្តធ្វើបច្ចុប្បន្នភាពអំពី «បទឈប់បាញ់»។ ភាគីថៃ យល់ព្រមជាគោលការណ៍ ត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ឡើងវិញ ប៉ុន្តែ មេទ័ពពីភាគីកម្ពុជានិងថៃ ត្រូវជួបពិភាក្សាគ្នាក្នុងរយៈពេលឆាប់ៗខាងមុខនេះ។ នេះបើតាមលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី